រិន សារ័ត្ន ជឿជាក់​ថា​អាច​សងសឹក​ឲ្យ​មិត្ត​​រួមជាតិ ទោះ​ខាន​វ៉ៃ​ក្នុង​ទ្រុង​ MMA យូរ​ឆ្នាំ​ក៏ដោយ

  • 2018-01-18 11:25:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទោះ​ខ្លួន​ខាន​ចូល​វ៉ៃ​ក្នុង​ទ្រុង MMA ដល់​ទៅ​ជាង ២ឆ្នាំ កីឡាករ​គុន​ខ្មែរ រិន សារ័ត្ន បាន​អះអាង​ថា​ខ្លះមាន​សង្ឃឹម​ឈ្នះ ៧០ភាគរយ ពេល​ប៉ះ​កីឡាករ​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី Sunoto ក្នុង​ព្រឹត្តិការណ៍ក្បាច់​គុន​ចម្រុះ 'ONE: Kings of Courage' របស់​ស្ថាប័ន ONE Championship នា​ថ្ងៃ​ទី២០ ខែ​មករា នៅ​ទីក្រុង​ហ្សាការតា ។

ក្នុង​បទ​សម្ភាសន៍​ជាមួយ ខ្លីៗ រិន សារ័ត្ន និយាយថា៖ "ខ្ញុំ​មាន​អារម្មណ៍​សប្បាយចិត្តពេល​មាន​ឈ្មោះ​មក​ប្រកួត​នៅ​ហ្សាការតា តែខ្ញុំ​ក៏​បារម្ភ​ដែរ ដោយសារ​ម្ចាស់​ផ្ទះ (Sunoto) ​ពូកែក្បាច់​ក្លេ និង​ក្បាច់​ជើងក្រោម។ ប៉ុន្តែខ្ញុំបានត្រៀម​ក្បាច់ដើម្បី​ទប់ទល់ ហើយខ្ញុំ​សង្ឃឹម​ ៧០% ថា​នឹង​អាច​ឈ្នះ"។

រីន សារ័ត្ន ក្នុង​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​ទីក្រុង​ហ្សាការតា ថ្ងៃ​ទី១៨ ខែមករា​នេះ
សារ័ត្ន បន្ថែម​ថា ហេតុផល​ដែល​ធ្វើ​ឲ្យ​ខ្លួន​មាន​ជំនឿ​ចិត្ត​បែប​នេះ គឺ​ដោយសារ​តែ​គ្រូបង្ហាត់ ​បាន​ប្រាប់​ពី​បច្ចេកទេស និង​ក្បាច់​ជាច្រើនដើម្បីទប់ និង​វ៉ៃ​សង​ទៅ​គូ​ប្រកួតវិញ។ កីឡាករ​ដែល​ធ្លាប់​វាយ​ក្នុង​សង្វៀន​ក្បាច់​គុន​បុរាណ​ខ្មែរ​ជាង ១០០ដង​រូបនេះ បាន​បញ្ជាក់​ថា ក្នុង​អំឡុង​ពេល​ដែល​ខ្លួន​ខាន​ប្រកួត​ក្នុង​ទ្រុង MMA គឺ​ខ្លួន​បាន​ហ្វឹកហាត់ និង​វ៉ៃ​សម​ជាមួយ​មិត្ត​រួម​ក្រុម ជាពិសេស​គឺ​នៅ​ពេល​ដឹង​ដំណឹង​ថា​បាន​ប្រកួត​នៅ​ឥណ្ឌូណេស៊ី នា​ពេល​នេះ។
Sunoto ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ទីក្រុង​ហ្សាការតា នាថ្ងៃ​ទី១៨ ខែមករានេះ

គួរ​បញ្ជាក់ថា សារ័ត្ន បាន​ចូល​ប្រកួត​ក្នុង​ស្ថាប័ន ONE Championship កាលពី​ចុង​ឆ្នាំ​២០១៥ ដោយ​បាន​យក​ឈ្នះ​កីឡាករ Mission Ali ក្នុង​ទឹក​ទី១។ ក្រៅ​ពី​នេះ សារ័ត្ន ក៏​ធ្លាប់​វាយ​ក្បាច់​គុន​ចម្រុះ​នៅ MYTV ផងដែរ ដោយ​សារ​ចំណាត់ថ្នាក់​លេខ២ កាលពី​ឆ្នាំ​២០១៤។ ចំណែក​គូ​ប្រកួត​របស់​សារ័ត្ន គឺ​កីឡាករ​ឥណ្ឌូណេស៊ី Sunoto វិញ ជា​កីឡាករ​ដែល​ធ្លាប់​វាយ​ក្នុង​ទ្រុង MMA ចំនួន​ ៩ដង ដោយឈ្នះ ៦ដង និង​ចាញ់ ៣ដង ដែល ៧ប្រកួត​ក្នុង​ចំណោម​នោះ ជា​ការ​ប្រកួត​ក្នុង​ស្ថាប័ន ONE Championship។ ប្រកួត​ចុងក្រោយ​របស់​កីឡាករ​នេះ គឺ​បាន​យក​ឈ្នះ​កីឡាករ​កម្ពុជា ចាន់ ហេង ក្នុង​ទឹក​ទី១ កាលពី​ខែមករា ឆ្នាំ​២០១៧៕

រិន សារ័ត្ន និង Sunoto

អត្ថបទ​ទាក់ទង៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;