ក្រសួង​អប់រំ ចេញ​វិធានការ​៣ចំណុច ពង្រឹង​វិន័យ​បុគ្គលិក​អប់រំ

  • 2018-01-19 02:18:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កន្លង​មក ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ពិនិត្យ​ឃើញ​បុគ្គលិក​អប់រំ​មួយ​ចំនួន​នៅ​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ មិន​ទាន់​អនុវត្ត​ពេល​វេលា​បំពេញ​ការងារ និង​គោរព​ម៉ោង​បង្រៀន​ឲ្យ​បាន​ពេញ​លេញ​នោះ​ទេ។ ក្រសួង​អប់រំ បាន​លើក​ឡើង​ថា នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ការ​អនុវត្ត​កម្មវិធី​សិក្សា និង​ការ​សិក្សា​របស់​សិស្ស ថែម​ទាំង​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​អ្នក​ដែល​ខិតខំ​បំពេញ​ការងារ និង​សហគមន៍​ផង​ដែរ។

ហេតុ​ដូច្នោះ​ហើយ ដើម្បី​ពង្រឹង​វិន័យ និង​ការ​អនុវត្ត​កាតព្វកិច្ច​របស់​បុគ្គលិក​អប់រំ​ឲ្យ​បាន​ល្អ​ប្រសើរ ក្រសួង​អប់រំ បាន​ដាក់​ចេញ​នូវ​វិធានការ​ចំនួន​៣ ដូចជា៖

១. ពង្រឹង​យន្តការ​គ្រប់គ្រង​ត្រួត​ពិនិត្យ​វត្តមាន​របស់​បុគ្គលិក​អប់រំ​នៅ​គ្រប់​គ្រឹះស្ថាន​សិក្សា​សាធារណៈ

២. អនុវត្ត​វិន័យ​រដ្ឋបាល ឬ​វិន័យ​ការងារ​ចំពោះ​បុគ្គលិក​អប់រំ​ចូល​យឺត ចេញ​មុន​ម៉ោង​កំណត់ អនុវត្ត​កាតព្វកិច្ច​ដោយ​ពុំ​មាន​ស្មារតី​ទទួល​ខុស​ត្រូវ និង​ប្រគល់​ភារកិច្ច​ឲ្យ​អ្នក​ដទៃ​ធ្វើ​ជំនួស ដោយ​ខ្លួន​ឯង​ទៅ​បំពេញ​ការងារ​ក្រៅ​ខុស​បទ​បញ្ជា ឬ​យក​ការងារ​ក្រៅ​អង្គភាព​មក​ឡូកឡំ​ក្នុង​ម៉ោង​ការងារ ឬ​អវត្តមាន​ពុំ​មាន​មូលហេតុ​ច្បាស់លាស់

៣. ពង្រឹង​ការ​ស្លៀក​ពាក់​ឲ្យ​បាន​សមរម្យ (ហាម​មូរ​ដៃ​អាវ) ក្នុង​ពេល​បំពេញ​ការងារ៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;