Ronaldo ចេញ​ឈាម​ស្រោច​ពេញ​មុខ ក្រោយ​រកគ្រាប់​ទី​៦ឲ្យ ​Real Madrid

  • 2018-01-22 01:43:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​ទទួល​រង​របួស​បែក​ក្បាល បន្ទាប់ពី​តែត​បញ្ចូល​គ្រាប់​ទី៦ ឲ្យ​ក្រុម​អធិរាជ​ស Real Madrid ដោយសារ​លោត​តែត​ប៉ះ​ទង្គិច​ជាមួយ​ជើង​ខ្សែ​ការពារ​របស់​ក្រុម Deportivo La Coruna កាល​ពី​យប់មិញ។

Ronaldo ហក់​តែត​ក្នុង​ស្ថានភាព​ដ៏​គ្រោះថ្នាក់ ពី​ការ​លើក​របស់ Lucas Vazques ដើម្បី​រក​គ្រាប់ទី​២​របស់​ខ្លួន​ក្នុង​ការ​ប្រកួត​ដែល Real Madrid យក​ឈ្នះ Deportivo La Coruna ដោយ​លទ្ធផល ៧-១។ ​គេ​សង្កេត​ឃើញ កីឡាករ​សញ្ជាតិ​​ព័រទុយហ្គាល់ បាន​យក​ទូរសព្ទ​របស់​គ្រូពេទ្យ​ដើម្បី​ឆ្លុះ​មើល​ឈាម​ដែល​បាន​ស្រោម​លើ​ផ្ទៃ​មុខ​។

​ក្នុង​ការ​ប្រកួត​នេះ ​ក្រុម​ភ្ញៀវ​គឺ​ជា​អ្នក​រក​គ្រាប់​នាំ​មុខ នៅ​នាទី​២៣ មុន​ម្ចាស់ផ្ទះ Real Madrid វាយ​បក​យក​បាន ៧​គ្រាប់​វិញ​ដោយ Nacho (នាទី​៣២ និង ៨៨), Gareth Bale (នាទី ៤២ និង ៥៨), Modric (នាទី ៦៨), Ronaldo (នាទី ៧៨ និង ៨៤)។

លទ្ធផល​នេះ ធ្វើឲ្យ Real Madrid ឈរ​នៅ​លេខ​៤ ដដែល ដោយ​មាន ៣៥​ពិន្ទុ គិត​ត្រឹម​ប្រកួត​ទី១៩ (សល់​១​​ប្រកួត​ក្នុង​ដៃ)។ ចំណែក​ឈរ​នៅ​​លេខ១ គឺ​ក្រុម Barcelona ដោយ​មាន ៥៤​ពិន្ទុ គិត​ត្រឹម​សប្ដាហ៍​ទី​២០៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;