រក​ឃើញ​ជើងឯក Tiger Street Football នៅ​ខេត្ត​ព្រះសីហនុ​ហើយ

  • 2018-01-22 02:31:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពាន​រង្វាន់ ​Tiger Street Football Festival ​2018 ​នៅ​មណ្ឌល​ព្រះ​សីហនុ ​បាន​រក​ឃើញ​ម្ចាស់​ជើង​ឯក​ហើយ ​ដោយ​បាន​ទៅ​លើ​ក្រុម Hurricane A។

ក្រុម Hurricane A បាន​យក​ឈ្នះ​លើ​ក្រុម​ខ្លាំង ម្ចាស់​ជើងឯក​មណ្ឌល​ខេត្ត​ព្រះសីហនុ ៤សម័យ​កាល គឺ​ក្រុម​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សីហនុ A ​ដោយ​លទ្ធផល ១-០ ក្នុង​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ នា​ថ្ងៃ​អាទិត្យ ទី២១ ខែ​មករា។

ក្រុម Hurricane A លើក​ពាន Tiger Street Football ប្រចាំ​មណ្ឌល​ខេត្ត​ព្រះសីហនុ
គួរបញ្ជាក់ថា ការ​ប្រកួត​​នៅ​មណ្ឌល​ខេត្តព្រះ​សីហនុ​ ធ្វើ​ឡើង​រយៈពេល​ ២ថ្ងៃ​ពេញ ដោយ​មាន​ក្រុម​ចូល​រួម​ដល់​ទៅ​ ៥៤​ក្រុម។

ខាង​ក្រោម​នេះ​ជា​ចំណាត់​ថ្នាក់​ក្រុម​ទាំង​អស់៖

  • ក្រុម​ជើង​ឯក​៖ Hurricane A (​ប្រាក់​រង្វាន់​ ១៥០០​ដុល្លារ)

  • ក្រុម​ជើង​ឯក​រង៖ ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សីហនុ A (ប្រាក់​រង្វាន់​ ១០០០​ដុល្លារ)

  • ក្រុម​ចំណាត់​ថ្នាក់​លេខ​៣៖ Nazora Sport Club (​ប្រាក់​រង្វាន់​ ៥០០​ដុល្លារ)

  • ក្រុម​ចំណាត់​ថ្នាក់​លេខ៤​៖ ​យុវជន​កំពង់​ផែ A (ប្រាក់​រង្វាន់​ ២០០​ដុល្លារ)

  • ក្រុម​ចំណាត់​ថ្នាក់​លេខ​៥​៖ Sihanouk Ville

  • ក្រុម​ចំណាត់​ថ្នាក់​លេខ​៦៖ យុវជន​កំពង់ផែ B

ក្រុម​ទាំង​ ៦​ ខាង​លើ​នេះ ​នឹង​មាន​សិទ្ធ​ចូល​ប្រកួត​ថ្នាក់​ជាតិ​ នៅ​រាជ​ធានី​ភ្នំពេញ​ នា​ពេល​ខាង​មុខ​៕​

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី
;