ម្ចាស់ស្បែក​ជើងមាស​ចាក​ចេញ​ពី ណាហ្គា ទៅ​ចូល​រួម​ក្រុម​លីគ​ទី២ នៅ​ម៉ាឡេស៊ី

  • 2018-01-22 02:59:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ Atuheire Kipson បាន​សម្រេច​ចិត្ត​ចែក​ផ្លូវ​ពី​ក្លឹប​បាល់ទាត់ ណាហ្គាវើល ​បន្ទាប់ពី​រក​បាន​ទ្រនំ​ថ្មី​ជាមួយ​ក្លឹប​បាល់ទាត់ UKM FC នៅ​លីគ​លំដាប់​ទី​ពីរ ម៉ាឡេស៊ី។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទំព័រ TheMorning កាលពី​យប់មិញ​។

Atuheire Kipson (អាវពណ៌ស្វាយ)

Kipson បាន​ចុះ​កុង​ត្រា​ជាមួយ UKM FC រយៈ​ពេល ១​ឆ្នាំ។ UKM FC ដែល​ត្រូវ​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១៣ ជា​ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​សាកលវិទ្យាល័យ​ជាតិ​ម៉ាឡេស៊ី។

កាលពី​រដូវកាល​២០១៧ ខ្សែប្រយុទ្ធ​ដដែល រក​បាន​ចំនួន ២៨​គ្រាប់ ក្នុង ២៣​ប្រកួត និង​បាន​បំបែក​កំណត់ត្រា​របស់​ខ្សែប្រយុទ្ធ​កម្ពុជា ចាន់ វឌ្ឍនាកា ដែល​ធ្លាប់​រក​បាន ២២គ្រាប់ ពេល​លេង​ឲ្យ​បឹងកេត កាលពី​រដូវកាល​​២០១៦​។

សូម​បញ្ជាក់​ថា Kipson ផ្លាស់ពី​ក្លឹប​ព្រះខ័នរាជ​ស្វាយ​រៀង​ទៅ ណាហ្គាវើល បាន​មួយ​រដូវ​កាល៕

អត្ថបទ៖ លាភ.

អត្ថបទពេញនិយម
;