កម្មករ​ចិន ១៥០០នាក់ ធ្វើ​ផ្លូវ​រថភ្លើង​ថ្មី ត្រឹម​រយៈពេល ៩ម៉ោង

  • 2018-01-23 03:31:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្មករ​ចិន បាន​ចំណាយ​ពេល​ត្រឹម​ ៩ម៉ោង ដើម្បី​ធ្វើ​ផ្លូវ​រថភ្លើង​ សម្រាប់​ស្ថានីយ​រថភ្លើង​ថ្មី ឈ្មោះ Nanlong ស្ថិត​នៅ​ក្រុង Longyan ខេត្ត Fujin ភាគ​ខាង​ត្បូង​ប្រទេស​ចិន។

តាម​រយៈ​វីដេអូ​ដែល​ថត​ពី​លើ បាន​បង្ហាញ​ឲ្យ​យើង​ឃើញ​ថា កម្មករ​ទាំង​នោះ បាន​ភ្ជាប់​ផ្លូវ​រថភ្លើង​សំខាន់​៣ គឺ​ផ្លូវរថភ្លើង Ganlong ផ្លូវរថភ្លើង Ganruilong និង​ផ្លូវ​រថភ្លើង Zhanglong ទៅ​នឹង​ផ្លូវ​រថភ្លើង​ថ្មី Nanlong (វីដេអូ​នៅផ្នែក​ខាង​ក្រោម​នៃ​អត្ថបទ)។ ពួកគេ​ក៏​បាន​ដំឡើង​សញ្ញា​ចរាចរណ៍​ និង​ឧបករណ៍​តាមដាន​ចរាចរណ៍​រថភ្លើង​ផងដែរ។

ការ​សាងសង់​បាន​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី១៩ មករា ហើយ​បញ្ចប់​ទៅ​វិញ​នៅ​​ពេល​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី២០ ខែមករា។

លោក Zhan Daosong អនុ​ប្រធាន​ក្រុម​ហ៊ុន​សាងសង់​ផ្លូវ​រថភ្លើង China Tiesiju បាន​ឲ្យ​ដឹងថា គម្រោង​នេះ បាន​បញ្ចប់​យ៉ាង​លឿន​បែប​នេះ គឺ​ដោយសារ​តែ​កម្មករ​ទាំង​អស់ ត្រូវ​បាន​បែងចែក​ជា​ ៧ផ្នែក​ផ្សេង​គ្នា ដើម្បី​ទទួល​ខុសត្រូវ​លើ​ភារកិច្ច​ផ្សេងៗគ្នា។

គម្រោង​ផ្លូវរថភ្លើង​ Nanlong ត្រូវ​បាន​រំពឹង​ថា​នឹង​បញ្ចប់​ទាំង​ស្រុង​ នៅ​ចុង​ឆ្នាំ​២០១៨។ ផ្លូវ​រថភ្លើង​នេះ មាន​ប្រវែង ២៤៦គីឡូម៉ែត្រ ជា​ផ្លូវ​ដឹកជញ្ជូន​ដ៏​សំខាន់​សម្រាប់​ភ្ជាប់​តំបន់​ភាគ​អាគ្នេយ៍ និង​តំបន់​ភាគ​កណ្ដាល​ ប្រទេស​ចិន៕

សូម​ទស្សនា​វីដេអូ៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;