ភាពយន្ត​ថៃ ៣​រឿង ដែល​អាច​រក​ចំណូល​បាន​ខ្ទង់លាន​ដុល្លារ នៅឆ្នាំ​២០១៧

  • 2018-01-24 08:16:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បច្ចុប្បន្ន​ខ្សែ​ភាពយន្ត​ថៃ​កំពុង​តែ​ទទួល​បាន​ប្រជាប្រិយភាព​លើ​ទី​ផ្សារ​យ៉ាង​ខ្លាំង​ ក្នុង​នោះ​ក៏​មាន​រឿង​ជាច្រើន​ដែល​ទទួល​បាន​ការ​គាំទ្រ និង​រក​ប្រាក់​ចំណូល​បាន​មិន​​តិច​នោះ​ទេ​។ ខាង​ក្រោម​នេះ គឺជា​ភាពយន្ត​ថៃ​ចំនួន​៣ ដែល​ទទួល​បាន​ចំណូល​ដល់​ខ្ទង់​លាន​ដុល្លារ។

១. សិស្ស​ឆ្នើម​កំពូល​ល្បិច ឬ Bad Genius

ខ្សែ​ភាពយន្ត​មួយ​នេះ​ទទួល​បាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង ហើយ​រក​ប្រាក់​ចំណូល​បាន ជាង ១១២លានបាត (ជាង៣​លាន​ដុល្លារ) នៅក្នុង​ប្រទេស​ថៃ និង ១​៣០០​លាន​បាត (ប្រមាណ៤០លាន​ដុល្លារ) នៅ​ប្រទេស​ចិន។

២.រដឺន​ខកស្នេហ័ ឬ Som-Pak-Sian

គឺ​ជា​ខ្សែ​ភាពយន្ត​បែប​កំប្លែង​ដែល​បាន​ចេញ​ផ្សាយ​នៅ​ខែសីហា ឆ្នាំ ២០១៧ សម្ដែង​ដោយ Tono Pakin រក​ប្រាក់​ចំណូល​បាន​២០០ លាន​បាត (ជាង៦លាន​ដុល្លារ)។

៣.បុរសខូចចិត្ត ឬ Mr.Hurt

ខ្សែ​ភាពយន្ត​កំប្លែង និង​មនោសញ្ចេតនា​លាយ​ឡំ​គ្នា​ដែល​ផលិត​ដោយ​ផលិតកម្ម Transformation Films និង​សម្ដែង​ដោយ Sunny Suwanmethanon ដាក់​បញ្ចាំង​នៅក្នុង​រោង​កុន​នៅ​ក្នុង​ខែកុម្ភៈ ឆ្នាំ ២០១៧ ហើយ​រកចំណូល​បាន ១០០លាន​បាត (ជាង៣​លាន​ដុល្លារ)៕

ប្រភព៖ Daradaily ប្រែសម្រួល៖ រត្នន៍

អត្ថបទថ្មី
;