Arsenal វាយបក​តាម​ពី​ក្រោយ ឈ្នះ Chelsea នៅ​វគ្គ១/២ League Cup

  • 2018-01-24 23:03:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​កាំភ្លើងធំ Arsenal បាន​យក​ឈ្នះ​ក្រុម​តោខៀវ Chelsea ក្នុង​លទ្ធផល ២-១ ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ ជើង​ទី២ ពាន​រង្វាន់ Carabao Cup ឬ League Cup នៅ​កីឡដ្ឋាន Emirates កាលពី​យប់មិញ។ លទ្ធផល​នេះ ធ្វើឲ្យ Arsenal ជា​ក្រុម​ដែល​ត្រូវ​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ បន្ទាប់ពី​ជើង​ទី១ ក្រុមទាំងពីរ​ធ្វើ​បាន​ត្រឹម​លទ្ធផល ០-០ ។

Chelsea នាំមុខ​ក្រុម​ម្ចាស់ផ្ទះ​តាំង​ពី​នា​ទី៧ ដោយ​ខ្សែបម្រើ Eden Hazard ដែល​ស៊ុត​មួយ​ស្មើ​ជាមួយ​អ្នកចាំទី​របស់ Arsenal ។ ប៉ុន្តែ​ខ្សែ​ការពារ Rudiger បាន​បង្កើត​បាល់ Own Goal នៅ​នាទី១២ ធ្វើឲ្យ​ក្រុម​កាំភ្លើង​ធំ​តាម​បាន​ស្មើ។ ទោះ​ជា​យ៉ាងណា​ Arsenal នៅ​តែ​ធ្វើ​បាន​ល្អ ដោយ​រក​គ្រាប់​បន្ថែម​ទី២ និង​ជា​គ្រាប់​ជ័យជម្នះ នៅ​នាទី៦០ ដោយ​ខ្សែ​បម្រើ Xhaka ។

ជ័យជម្នះ​នេះ បាន​ជួយ​ឲ្យ Arsenal ឡើង​ទៅ​ដណ្ដើម​ពានរង្វាន់ League Cup ជាមួយ Manchester City ដែល​ជា​ក្រុម​កំពូល​តារាង​នៅ​ក្របខ័ណ្ឌ​ EPL បច្ចុប្បន្ន​ នៅ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ម៉ោង ២:៤៥ នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;