អាស៊ាន​រក​ចំណូល​បាន​ជាង ៩០ពាន់​លាន​ដុល្លារ ពី​វិស័យ​ទេសចរណ៍​នៅឆ្នាំ​២០១៧

  • 2018-01-26 03:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តំបន់​អាស៊ាន បាន​ទទួល​ចំណូល​ប្រមាណ ៩៣ពាន់​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១៧។ តួលេខ​នេះ ត្រូវបាន​បង្ហាញ​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ទេសចរណ៍​អាស៊ាន​លើកទី​២១ កាលពី​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០១៨ នៅក្រុង​ឈៀងម៉ៃ ប្រទេស​ថៃ។

នៅឆ្នាំ ២០១៧  អាស៊ាន​ទទួល​បាន​ទេសចរ​អន្តរជាតិ​ចំនួន ១២៥លាន​នាក់ ក្នុង​កំណើន ៨,៤% ក្នុងនោះ​ការធ្វើ​ដំណើរ​ផ្ទៃក្នុង​អាស៊ាន មាន ៤២% នៃ​ទេសចរ​អន្តរជាតិ​សរុប។ អាស៊ាន​ក៏​ទទួល​បាន​កំណើន​នៃ​រយៈពេល​ស្នាក់នៅ​មធ្យម​របស់​ទេសចរ​អន្តរជាតិ (Average length of stay) ដែល​កើនដល់​ប្រមាណ ៧,៩៨​ថ្ងៃ​ផងដែរ។

នា​ឱកាស​កិច្ច​ប្រជុំ​នេះ លោក ថោង ខុន រដ្ឋមន្រ្តី​ទេសចរណ៍​កម្ពុជា បានគូស​បញ្ជាក់ពី​សារៈសំខាន់​នៃការ​ជំរុញ​លំហូរ​ទេសចរ​ផ្ទៃក្នុង​អាស៊ាន (Intra-ASEAN travellers) ឲ្យមាន​កំណើន​ជាប់​ជា​ប្រចាំ ដែលជា​កត្តា​កំណត់​ដ៏​សំខាន់​នៃ​កំណើន​ទេសចរណ៍​អាស៊ាន។

លោក​រដ្ឋមន្រ្តី​ក៏​បាន​លើកឡើង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ ក្នុងការ​ជំរុញ​ការ​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​អាស៊ាន ក្នុង​ក្របខណ្ឌ​យុទ្ធនាការ​ផ្សព្វផ្សាយ​ឆ្នាំ​ទស្សនា​អាស៊ាន Visit ASEAN@50 នៅ​ក្នុង​ពិធី​បុណ្យ​សមុទ្រ ពិធី​បុណ្យ​ទន្លេ និង​ពិព័រណ៌​ទេសចរណ៍​កម្ពុជា​អន្តរជាតិ ឆ្នាំ​២០១៧ (CTM 2017) ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;