ចិន សាងសង់​ប្រព័ន្ធ​លូ​ថ្មី នៅ​ក្រុង​បាត់ដំបង

  • 2018-01-30 01:28:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Beijing Urban Construction Group., Ltd របស់​ប្រទេស​ចិន នឹង​សាងសង់​ប្រព័ន្ធ​លូ ក្រុង​បាត់ដំបង​ដែល​មាន​ប្រវែង ១៣,៥ ​គីឡូម៉ែត្រ​។

ការ​សាងសង់​នេះ នឹង​ធ្វើឡើង​ក្រោយ​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​អនុ​គម្រោង​សាងសង់​ប្រព័ន្ធ​បណ្ដាញ​លូ ក្រុង​បាត់ដំបង ក្រោម​អធិបតីភាព​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃ​ទី៣០ ខែ​មករា ឆ្នាំ​២០១៨​នេះ នៅ​ទីស្ដីការ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន។

អនុ​គម្រោង​សាងសង់​ប្រព័ន្ធ​បណ្ដាញ​លូ ​ក្រុង​បាត់ដំបង គឺ​ជា​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រុង​របៀង​ខាងត្បូង ក្រោម​ឥណទាន​សម្បទាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)។

សូម​បញ្ជាក់​ថា ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​ផ្តល់​ថវិកា​ប្រមាណ​ ៣៧ លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​ក្នុង​អនុ​តំបន់ (កម្ពុជា-វៀតណាម-ឡាវ) ដោយ​ផ្តោត​លើ​ក្រុង​ចំនួន​០៤ របស់​កម្ពុជា​រួមមាន៖ ក្រុង​ប៉ោយប៉ែត ក្រុង​បាត់ដំបង ទីប្រជុំជន​អ្នក​លឿង និង​ក្រុង​បាវិត៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;