ហុងកុង បញ្ឈប់ទាំងស្រុងនូវការរកស៊ីលើភ្លុកដំរី
- 2018-02-01 08:19:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហុងកុង បញ្ឈប់ទាំងស្រុងនូវការរកស៊ីលើភ្លុកដំរី
ចន្លោះមិនឃើញ
សមាជិកសភាហុងកុង បានបោះឆ្នោតបញ្ចប់ទាំងស្រុងការធ្វើជំនួញលើផលិតផលភ្លុកដំរី បន្ទាប់ពីចិនបានសម្រេចបញ្ឈប់ការនាំចូលភ្លុកដំរីដូចគ្នា កាលពីដើមឆ្នាំ២០១៨។
ការលក់ផលិតផលធ្វើពីភ្លុកដំរី នឹងត្រូវលុបបំបាត់ទាំងស្រុងនៅត្រឹមឆ្នាំ២០២១។ នេះបើយោងតាមការបោះឆ្នោតមួយនៅសភាហុងកុង កាលពីពេលថ្មីៗកន្លងទៅ ដើម្បីចូលរួមអភិរក្សសត្វដំរី។
ការបញ្ឈប់ការជួញដូរភ្លុកដំរី ត្រូវបានចែកជា ៣ដំណាក់កាល៖ ទី១- ការហាមឃាត់លើការបរបាញ់ ទី២- ភ្លុកដំរីដែលបាននាំចូលមុនឆ្នាំ១៩៧៥ នឹងត្រូវបំផ្លាញស្តុកចោលមុនឆ្នាំ២០២១ និងទី៣- ការដាក់ទោសលើឈ្មួញជួញដូរភ្លុកដំរីកាន់តែធ្ងន់ធ្ងរឡើង (អាចត្រូវពិន័យជាប្រាក់ ១,៣លានដុល្លារអាមេរិក ឬ ច្រើនជាងនេះ ឬ ដាក់ពន្ធនាគារ ១០ឆ្នាំ។
សូមជម្រាបថា កាលពីខែកក្កដា ឆ្នាំ២០១៧ អាជ្ញាធរហុងកុងបានធ្វើការបង្ក្រាបការជួញដូរភ្លុកដំរីខុសច្បាប់ធំបំផុត ដែលមានភ្លុកដំរី ៧,២តោន។ អ្នកទិញភ្លុកដំរីនៅហុងកុង ប្រហែល ៩០% គឺមកពីចិនដីគោក៕