អាស៊ាន និង ចិន ត្រៀម​ធ្វើ​សម​យុទ្ធ​រួម​គ្នា ២លើក​ក្នុង​ឆ្នាំ​នេះ

  • 2018-02-08 00:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មេដឹកនាំ​យោធា​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ទាំង​១០​ប្រទេស​ និង​ចិន​ បាន​យល់ព្រម​គ្នា​កាលពី​ថ្ងៃ​ទី​៦ ​ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ក្នុង​ការ​ធ្វើ​សមយុទ្ធ​រួមគ្នា​តាម​សមុទ្រ ចំនួន​២លើក ​នៅ​ចុង​ឆ្នាំ​២០១៨​ ដែល​អាច​កើត​មាន​ឡើង​នៅ​ប្រទេស​ចំនួន​ពីរ​។

កិច្ច​ពិភាក្សា​គ្នា​សម្រាប់​ត្រៀម​ខ្លួន​ធ្វើ​សម​យុទ្ធ គ្រោង​ធ្វើ​ឡើង​នៅ​ប្រទេស​សិង្ហបុរី និង ចិន ដើម្បី​គូស​វាស​ពី​ផែនទី​លម្អិត សម្រាប់​លំហាត់​សម​ខាងលើ។ ភាគី​ទាំង ២​ បានព្រមព្រៀង ធ្វើ​សម​យុទ្ធ​វិល​ជុំ​នៅ​ប្រទេស​ចិន​ ដោយ​អាច​ធ្វើ​ឡើង​ក្នុង​ខែ​តុលា​ ហើយ​នឹង​ធ្វើ​ការ​ហ្វឹកហាត់ នៅ​តាម​ដែន​សមុទ្រ​នៃ​រដ្ឋ​សមាជិក​អាស៊ាន​មួយ គឺ​ប្រទេសហ្វីលីពីន នៅ​ចុង​ខែ​វិច្ឆិកា​ ឬ ខែ​ធ្នូ ឆ្នាំ២០១៨។

សូម​បញ្ជាក់​ថា ចិន​បាន​ស្នើ​ការ​ធ្វើ​សម​យុទ្ធ​នេះ​ម្ដង​រួច​ទៅ​ហើយ កាលពី​ឆ្នាំ​២០១៥ ប៉ុន្តែ​សមាជិក​អាស៊ាន​មួយ​ចំនួន​បាន​បដិសេធ ព្រោះ​ទីក្រុង​ប៉េកាំង​មាន​បំណង​យក​សមុទ្រ​ចិន​ខាងត្បូង ដែល​កំពុង​មាន​ជម្លោះ​ភាព​តានតឹង​ ជា​ទីតាំង​សម្រាប់​លំដាប់​សម​នេះ​៕

ប្រភព៖ Asia.Nikkei ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;