Tiger Street Football៖ ជើងឯក​ឆ្នាំចាស់​មណ្ឌល​សៀមរាប មិន​អាច​ការពារ​តំណែង​បាន​ទេ

  • 2018-02-12 08:37:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Next Step FC បាន​ក្លាយ​ជា​ជើងឯក​ពាន​រង្វាន់ Tiger Street Football Festival​​​ 2018 ប្រចាំ​មណ្ឌល​សៀមរាប​ ​ក្រោយ​ផ្ដួល​​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់ សៀមរាប FC ៣-២ ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ ចំណែក​ក្រុម​ដែល​បាន​លេខ ៣​ គឺ​ Old Boys FC A ដោយ​បំបាក់​ក្រុម Damrey FC ៥-១។

ក្រុម Next Step FC
ក្រុម​​ទាំង ១១​ ដែល​អាច​ឡើង​ទៅ​លេង​ជុំ​ផ្ដាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ រួម​​មាន៖ Next Step FC, សៀមរាប FC, Old Boys FC A, Damrey FC, Garuda FC A, យុវជន​គីរីដង​រែក​ A, យុវជន​គីរីដង​រែក B, Samrong United, សៀមរាប FC B , Freedem FC និង អាជ្ញាធរ Apsara FC A ។ ​

​សម្រាប់​មណ្ឌល​សៀមរាប​នេះ​ ប្រាក់​រង្វាន់​មាន ចំណាត់​ថ្នាក់​លេខ​១​ ទទួល​បាន​ ១៥០០​ដុល្លារ ​ក្រុម​លេខ​២​ទទួល​បាន​ ១០០០​ដុល្លារ ​ក្រុម​លេខ​៣​ ទទួល​បាន​ ៥០០​ដុល្លារ​ និង​ក្រុម​លេខ​៤​ទទួល​បាន​២០០​ដុល្លារ៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;