ផ្លូវ​​ភ្ជាប់​ពី​​ក្រុង​ពោធិ៍សាត់ ទៅ​ព្រំដែន​ថៃ សាងសង់​ជិត​រួចទាំង​ស្រុង​ហើយ

  • 2018-02-13 07:13:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្លូវជាតិ​លេខ ៥៥ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ ៥ ទៅ​កាន់​ព្រំដែន​កម្ពុជា-ថៃ បាន​សម្រេច​ការ​សាងសង់​បាន ៩០ភាគរយ​ហើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សាលា​ខេត្ត​ពោធិ៍សាត់។

ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​សាលា​ខេត្ត​ពោធិ៍សាត់ បាន​បញ្ជាក់ថា ផ្លូវ​ជាតិ​នេះ ជា​ផ្លូវ​យុទ្ធសាស្រ្ដ សម្រាប់​បម្រើ​ទាំង​វិស័យ​ការពារ​ជាតិតំបន់​ខ្សែ​ក្រវាត់​ព្រំដែន កម្ពុជា-ថៃ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ជា​ពិសេស​ការ​ដឹក​ជញ្ជូន​ទំនិញ​រវាង​ប្រទេស​កម្ពុជា និង​ថៃ។

ផ្លូវជាតិ​លេខ ៥៥​ មាន​ប្រវែង​ ១៨២,១៦គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ ៥ ត្រង់​ចំណុច​​បូជណីយដ្ឋាន​អ្នកតា​​ឃ្លាំង​មឿង ក្នុង​ក្រុង​ពោធិ៍សាត់ ឆ្ពោះ​ទៅកាន់​​ព្រំដែន​កម្ពុជា-ថៃ ឃុំថ្មដា ស្រុក​វាលវែង។ ផ្លូវ​នេះ ត្រូវបានសម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៥៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;