អគ្គីភ័យ ឆាបឆេះ​ព្រៃ ក្រោយផ្សារបឹងកុក ក្រុងកំពង់ចាម

  • 2018-02-13 13:01:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សេចក្តីរាយការណ៍បឋម បាន​ឲ្យ​ដឹងថា នៅ​ម៉ោង​ប្រមាណ ៦:៣០នាទី​ល្ងាច ថ្ងៃទី១៣ ខែកុម្ភៈនេះ មានករណី​អគ្គិភ័យកំពុង​ឆាបឆេះ​ព្រៃ​ នៅខាងក្រោយ​ផ្សារបឹងកុក ក្នុង​សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្ត​កំពង់ចាម។

ក្រុមពន្លត់អគ្គិភ័យ និងសមត្ថកិច្ច កំពុង​អន្តរាគម ទប់ស្កាត់​ការពារ កុំ​ឲ្យ​ភ្លើង​ឆេះ​​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋដែល​នៅ​ក្បែរ​នោះ។

សេចក្តីរាយការណ៍​​ដដែល នៅមិនទាន់​បញ្ជាក់​ពីមូលហេតុ ដែល​បង្កឲ្យ​កើតមាន​ហេតុការណ៍នេះនៅឡើយ​ទេ។ ព័ត៌មានលម្អិតនឹងបន្តពេលក្រោយ៕

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;