បឹងកេត ចាញ់​ក្រុមហ្វីលីពីនច្រើន​គ្រាប់​ មិន​គួរ​ឲ្យជឿ!

  • 2018-02-13 13:24:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បឹងកេត បាន​ប្រកួត​ចាញ់​ក្រុម Ceres Negros របស់ហ្វីលីពីន ដោយ​លទ្ធផល ៩-០ ក្នុង​ប្រកួត​ដំបូង​ពូល F នៃ​ពាន​រង្វាន់​លំដាប់​ទី២ ទ្វីប​អាស៊ី AFC Cup 2018 នា​យប់​ថ្ងៃ​ទី១៣ កុម្ភៈនេះ។

ស្ថិតិ​នៃ​ការ​ប្រកួត រវាង​ក្រុម​ទាំង២

ក្រុម​ម្ចាស់ផ្ទះ Ceres Negros បាន​ស៊ុត​បញ្ចូលទី ៥គ្រាប់​នៅ​តង់ទី១ មុន​បន្ថែម​ ៤គ្រាប់​ទៀត នៅ​តង់ទី២។

លទ្ធផល​នេះ ជួយ​ឲ្យ​ក្រុម​របស់​ហ្វីលីពីន ឈរ​លេខ​១ បណ្ដោះអាសន្ន ក្នុង​ពូល F ខណៈ​បឹងកេត ឈរ​នៅ​បាត​ពូល។ ក្រុម​២ ផ្សេង​ទៀត ក្នុង​ពូល​នេះ គឺ Home United របស់​សិង្ហបុរី យក​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ Shan United របស់​មីយ៉ាន់ម៉ា ១-០៕

កីឡាករ​ក្រុម Ceres Negros អបអរ​ក្រោយ​ស៊ុត​បញ្ចូល​ទី​បឹងកេត

រូបភាព៖ AFC Cup


អត្ថបទ៖ សុខ សុវត្ថិ