Champions League៖ Man City សង្ឃឹម​ខ្ពស់​ទៅ​វគ្គ​៨ក្រុម ដោយ​បំបាក់ Basel យ៉ាង​ចាស់ដៃ

  • 2018-02-14 00:20:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​មេឃខៀវ Manchester City បាន​បំបាក់​ក្រុម​ម្ចាស់​ផ្ទះ FC Basel ដោយ​លទ្ធផល ៤-០ ក្នុង​វគ្គ ១៦ក្រុម​ចុងក្រោយ នៃ​ពាន​រង្វាន់ UEFA Champions League ជើង​ទី១ កាលពី​យប់មិញ។

៤គ្រាប់​របស់ Man City ក្នុង​នោះ ៣គ្រាប់​ធ្វើបាន​នៅ​តង់​ទី១ ដោយ Gundogan នាទី ១៤ និង ៥៣ Bernardo Silva នាទី​១៨ និង Aguero នាទី​២៣។

លទ្ធផល​នេះ បាន​ធ្វើឲ្យ Man City មាន​សង្ឃឹម​ខ្ពស់​ក្នុងការ​បន្ត​ទៅ​វគ្គ ៨ក្រុម​ចុង​ក្រោយ ដោយ​ជើងទី២ Man City នឹង​ធ្វើជា​ម្ចាស់ផ្ទះ​វិញ​ម្តង​ស្វាគមន៍ Basel នៅ​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៨។

ចំណែក ១គូ​ទៀត​កាលពី​យប់មិញ​នេះ​ផងដែរ គឺ​ក្រុម​ម្ចាស់ផ្ទះ Juventus បាន​ត្រឹម​ស្មើ​ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur ដោយ​លទ្ធផល ២-២៕

សូម​ទស្សនា​វីដេអូ Highlight

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;