១៤​កុម្ភៈ ១៣​ឆ្នាំ​មុន ជា​ថ្ងៃ​ចាប់​កំណើត​របស់ YouTube

  • 2018-02-14 07:56:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


YouTube គឺ​ជា​បណ្ដាញ​សង្គម​ដ៏​ល្បី​នា​ពេល​បច្ចុប្បន្ន ដែល​គេ​ចាត់​ទុក​ជា​បណ្ដុំ​នៃ​វីដេអូ​រាប់​លាន​សម្រាប់​ទស្សនា​នៅ​លើ​អនឡាញ។ បណ្ដាញ​សង្គម​នេះ ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០០៥ ​ដោយ​សហ​ស្ថាបនិក​ចំនួន ៣​រូប គឺ​លោក Chad Hurley, Steve Chen និង Jawed Karim ដែល​ពួក​គេ​សុទ្ធ​តែ​ជា​អតីត​បុគ្គលិក​របស់​ក្រុមហ៊ុន PayPal។

លោក Steve Chen, Chad Hurley និង Jawed Karim (ឆ្នាំ​២០០៥)/ រូបភាព៖ ZUMA Press
ចាប់​កំណើត​បាន​ជាង​១​ឆ្នាំ YouTube ក៏​ត្រូវ​បាន​ក្រុមហ៊ុន​យក្ស Google សម្រេច​ទិញ​យក​ក្នុង​តម្លៃ ១,៦៥​ពាន់​លាន​ដុល្លារ នៅ​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០០៦។ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន CNBC កាល​ពី​ឆ្នាំ​២០១៧ បាន​ឲ្យ​ដឹង​ថា តម្លៃ​ក្រុមហ៊ុន YouTube គឺ​មិន​តិច​ជាង ៧៥​ពាន់​លាន​ដុល្លារ​ឡើយ។

វីដេអូ​ដែល​បាន​បង្ហោះ​ដំបូង​គេ​បង្អស់​នៅ​លើ YouTube មាន​ចំណង​ជើង​ថា "Me at the Zoo" របស់​លោក Jawed Karim ដែល​គិត​មក​ទល់​នឹង​បច្ចុប្បន្ន មាន​​អ្នក​ទស្សនា​ជាង ៤៥​លាន​ដង​ហើយ។

វីដេអូ​ដំបូង​គេ​នៅ​លើ YouTube៖

វិបសាយ FortuneLords បាន​ចុះ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ស្ថិតិ​ឆ្នាំ​២០១៨​របស់ YouTube មាន​ដូច​ខាង​ក្រោម៖

  • ចំនួន​អ្នក​ប្រើប្រាស់ YouTube មាន​ជាង ១,៣​ពាន់​លាន​នាក់

  • រយៈពេល​នៃ​វីដេអូ​ចំនួន ៣០០​ម៉ោង ត្រូវ​បាន​បង្ហោះ​ជា​រៀងរាល់​នាទី

  • ជិត​៥​ពាន់​លាន​វីដេអូ ត្រូវ​បាន​ទស្សនា​នៅ​លើ YouTube ជា​រៀងរាល់​ថ្ងៃ

  • អ្នក​ទស្សនា​ជា​ស្ត្រី​មាន ៣៨% ឯ​បុរស​មាន ៦២%

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;