អ្នក​ជាប់បាក់​ឌុបឆ្នាំ​២០១១ អាច​ដក​សញ្ញាបត្រ​បាន​ហើយ

  • 2018-02-18 01:38:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ដែល​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ សម័យ​ប្រឡង​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០១១ អាច​ដក​សញ្ញាបត្រ​បាន ដោយ​ក្រសួង​អប់រំ បាន​ផលិត​រួចរាល់​អស់​ហើយ។ នេះបើ​តាមការ​បញ្ជាក់​តាម​រយៈ​លិខិត​១ របស់​លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃទី១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨។

បេក្ខជនបាក់ឌុបឆ្នាំ២០១៧ មកមើលលទ្ធផលប្រឡង (រូបតំណាង)
ក្នុង​លិខិត​នេះ លោក​រដ្ឋមន្រ្តី បាន​ស្នើឲ្យ​ប្រធាន​មន្ទីរ​អប់រំ​រាជធានី-ខេត្ត ចាត់​តំណាង​ឲ្យ​មក​ទទួល​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឆ្នាំ​២០១១ នៅ​នាយកដ្ឋាន​កិច្ច​ការ​ប្រឡង ដើម្បី​យក​ទៅ​ចែកជូន​បេក្ខជន​ដែល​ប្រឡង​ជាប់ ដោយ​ឥត​គិតថ្លៃ៕

អត្ថបទ​ទាក់ទង

អត្ថបទ៖ សំភី

អត្ថបទថ្មី
;