តួ​ថាង​ចេង ក្នុង​រឿង "ដំណើរ​ផ្សងព្រេង​ទៅ​ទិស​ខាងលិច" ទាំង​៧​ជំនាន់

  • 2018-02-18 07:16:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភាព​យន្ត​បែប​បុរាណ​ចិន​មាន​ចំណងជើង​ថា​ "Journey To The West” ឫ "ដំណើរ​ផ្សងព្រេង​ទៅ​ទិស​ខាង​លិច” ទទួល​បាន​ការ​គាំទ្រ​ជា​ខ្លាំង​នៅ​ជុំវិញ​ពិភពលោក។ ក្រៅ​ពី​តួ​អង្គ​ស្ដេច​ស្វា​ ស៊ុន​អូខុង​ អ្នក​តាមដាន​រឿង​នេះ​ ក៏​ចាប់​អារម្មណ៍​ជានិច្ច​ដែរ​ពី​តួ​អង្គ​ដ៏​សំខាន់​មួយ​ទៀត​ គឺ​ ថាងចេង។

រឿង​ "ដំណើរ​ផ្សងព្រេង​ទៅ​ទិស​ខាង​លិច” ឆ្នាំ​ ១៩៨៦
បើ​គិត​ចាប់​តាំង​ពី​រឿង​ចិន​បុរាណ​នេះ​ លើក​យក​មក​ផលិត​ជា​ខ្សែភាពយន្ត​មក​ គឺ​មាន​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ​ ពោល​គឺ​ចាប់​តាំង​ពី​ជំនាន់​ទី​ ១​ឆ្នាំ​ ១៩៨៦។ រីឯ​តួ​សង្ឃ​ថាង​ចេង​ ក៏​ផ្លាស់​ប្ដូរ​ជា​ហូរហែ​ដែរ។ ខាង​ក្រោម​នេះ​ តារា​សម្ដែង​ប្រុស​ទាំង​ ៧​ជំនាន់​ដែល​បាន​គ្រង​ឈុត​សង្ឃ​ថាង​ចេង​ ក្នុង​ស៊េរី​ខ្សែភាព​យន្ត​ "ដំណើរ​ផ្សងព្រេង​ទៅ​ទិស​ខាង​លិច”៖

១. រឿង​ "ដំណើរ​ផ្សងព្រេង​ទៅ​ទិស​ខាង​លិច” ឆ្នាំ​ ១៩៨៦

នៅ​ជំនាន់​ទី​១ ខ្សែភាពយន្ត​នេះ​ត្រូវ​បាន​លើក​យក​មក​ផលិត​ជា​រឿង​ភាគ ហើយ​ស្នាដៃ​ដំបូង​នេះ​ មាន​តួ​ថាង​ចេង​ ដល់​ទៅ​ ៣​នាក់ដូចជា​៖

លោក​ Wang Yue
លោក​ Xu Shaohua
លោក​ Chi Chongrui

២. រឿង​ "ដំណើរ​ផ្សងព្រេង​ទៅ​ទិស​ខាង​លិច” ឆ្នាំ ១៩៩៦

តួ​ថាងចេង​ នៅ​ជំនាន់​ទី​ ២​នេះ​ សម្ដែង​ដោយ​ Kwong Wa

៣. រឿង​ "ដំណើរ​ផ្សងព្រេង​ទៅ​ទិស​ខាង​លិច” ឆ្នាំ​ ២០១០

តួ​ថាង​ចេង​ សម្ដែង​ដោយ​តារា​សម្ដែង​ Victor Chen

៤. រឿង​ "ដំណើរ​ផ្សងព្រេង​ទៅ​ទិស​ខាង​លិច” ឆ្នាំ ២០១១

តួ​ថាង​ចេង​ សម្ដែង​ដោយ​តារាសម្ដែង​ Nie Yuan

៥. រឿង​ "ដំណើរ​ផ្សងព្រេង​ទៅ​ទិស​ខាង​លិច” វគ្គ​ប្រយុទ្ធ​ជាមួយ​អារក្ស​ ឆ្នាំ ២០១៣

តួ​ថាង​ចេង​សម្ដែង​ដោយ​តារាសម្ដែង​ Wen Zhang

៦. រឿង​ "ដំណើរ​ផ្សងព្រេង​ទៅ​ទិស​ខាង​លិច” ឆ្នាំ ២០១៧

តួ​ថាង​ចេង​ សម្ដែង​ដោយ​តារា​ប្រុស​អតីត​ក្រុម​ EXO Kris Wu

៧. រឿង​ "ស្ដេច​ស្វា​ស៊ុនអ៊ូខុង" ឆ្នាំ​ ២០១៨

តួ​សង្ឃ​ថាង​ សម្ដែង​ដោយ​តារា​សម្ដែង​ Feng Shaofeng
រឿង​ "ស្ដេច​ស្វា​ស៊ុនអ៊ូខុង" ឆ្នាំ ២០១៨

អត្ថបទ៖ យី សុធារី

អត្ថបទថ្មី
;