អាមេរិក​បាត់បង់​ឱកាស​ជួប​ប្រជុំ​ជាមួយ​កូរ៉េ​ខាង​ជើង នា​នាទី​ចុង​ក្រោយ

  • 2018-02-21 02:12:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កិច្ច​ប្រជុំ​រវាង​លោក Mike Pence អនុ​ប្រធានាធិបតី​អាមេរិក និង​មន្ត្រី​កូរ៉េ​ខាង​ជើង ត្រូវ​បាន​លុប​ចោល​វិញ​ភ្លាមៗ ប្រមាណ​ជា ២​ម៉ោង មុន​នឹង​ការ​ចាប់​ផ្ដើម។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​លោក Nick Ayers ជំនួយ​ការ​របស់​លោក Mike Pence កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៨។

លោក Ayers បាន​រៀបរាប់​ថា កូរ៉េ​ខាង​ជើង​បាន​ស្នើ​ឲ្យ​មាន​កិច្ច​ប្រជុំ​នេះ ក្នុង​ក្ដី​សង្ឃឹម​ថា លោក​អនុ​ប្រធានាធិបតី​នឹង​បន្ទន់​ឥរិយាបថ​ខ្លះ​ចំពោះ​ខ្លួន តែ​លោក Pence បែរ​ជា​មិន​ទន់​ចិត្ត ហើយ​គ្រោង​នឹង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​បន្ថែម​ទៀត​ទៅ​លើ​ប្រទេស​ផ្ដាច់​ការ​មួយ​នេះ​ទៅ​វិញ។ លោក Ayers បន្ត​ថា ហេតុ​ដូច្នេះ​ហើយ​ទើប​កូរ៉េ​ខាង​ជើង​សម្រេច​លុប​ចោល​ការ​ប្រជុំ​នេះ​វិញ​ដោយ​តក់ក្រហល់។

ដើម​ឡើយ អនុ​ប្រធានាធិបតី​អាមេរិក នឹង​ត្រូវ​ជួប​ប្រជុំ​ជាមួយ​ប្អូន​ស្រី​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង​គឺ​អ្នក​ស្រី Kim Yo Jong និង​លោក Kim Yong Nam ដែល​ជា​ប្រមុខ​រដ្ឋ នា​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ ប៉ុន្តែ​ដោយ​មិន​ដឹង​មូលហេតុ​ច្បាស់ ភាគី​កូរ៉េ​ខាង​ជើង​បាន​លុប​ចោល​ការ​ប្រជុំ​វិញ ត្រឹម​២​ម៉ោង មុន​នឹង​ចាប់​ផ្ដើម៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;