លោក Duterte ថា​មូលដ្ឋាន​យោធា​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង មិនមែន​​គំរាម​ហ្វីលីពីន​ទេ

  • 2018-02-21 02:04:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បាន​អះអាង​ថា មូលដ្ឋាន​យោធា​ចិន នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង គឺ​មាន​គោលដៅ​ទៅ​លើ​អាមេរិក មិនមែន​ហ្វីលីពីន​ទេ។ លោក​បញ្ជាក់​ដូច្នេះ ទៅកាន់​ពាណិជ្ជករ ចិន-ហ្វីលីពីន នៅក្រុង​ម៉ានីល កាលពី​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨​ ដោយ​មានការ​ចូលរួម​ពី​ឯកអគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​ហ្វីលីពីន​ផងដែរ។

លោក Rodrigo Duterte ថ្លែងក្នុងសន្និសីទកាសែត១។ រូបថត៖ AFP
លោកបាន​សារភាព​ថា ចិន​កំពុង​សាងសង់​រចនា​សម្ព័ន្ធ និង​មូលដ្ឋាន​យោធា​នៅ​តំបន់​នេះ ប៉ុន្តែ​មិនមាន​គោលដៅ​ណាមួយ​មកលើ​ហ្វីលីពីន​នោះទេ។ លោក​ថា ភូមិសាស្រ្ត​នយោបាយ បាន​ផ្លាស់ប្តូរ​យ៉ាងខ្លាំង ដូច្នេះ​ចិនមាន​គោលដៅ​ប្រឆាំង​តែ​ទៅលើ​ប្រទេស​ណា ដែលនឹង​អាច​បំផ្លាញ​ខ្លួន​តែ​ប៉ុណ្ណោះ ហើយ​ប្រទេស​នោះ​គឺជា​អាមេរិក។

លោក Duterte បន្ថែម​ថា ហ្វីលីពីន នឹង​បន្ត​ដោះស្រាយ​តាម​ការទូត​ជាមួយ​ប្រទេស​ចិន ដើម្បី​ចៀសវាង​ការ​ប្រឈមមុខ​យោធា​នៅក្នុង​តំបន់​នេះ៕

កងទ័ពចិន ល្បាតនៅលើកោះ Woody ក្នុងសមុទ្រចិនខាងត្បូង កាលពីខែមករា ឆ្នាំ២០១៦។ រូបថត៖ Reuters

ប្រភព៖ RT ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;