សម្តេច ហ៊ុន សែន ថា​អាស៊ាន​បើ​គ្មាន​សម្តេច​ទេ ក៏​មិនមែន​មាន​ន័យថា​អាស៊ាន​នោះ​ដែរ

  • 2018-02-21 03:23:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​និយាយ​ថា អាស៊ាន​បើ​គ្មាន​សម្តេច​ទេ ក៏​មិនមែន​មាន​ន័យថា​អាស៊ាន​នោះ​ដែរ ព្រោះ​សម្តេច អាច​ជំទាស់​មិន​ឲ្យ​ចេញ​សេចក្តី​ថ្លែងការណ៍​ណាមួយ​រវាង​អាស៊ាន-អូស្ត្រាលី​បាន។ ការ​ថ្លែង​បញ្ជាក់​នេះ ធ្វើឡើង​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កម្មករ​ជាង ១ម៉ឺន​នាក់ នៅ​តំបន់​វត្ត​ទឹកថ្លា រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៨។

ការ​លើក​ឡើង​ខាងលើ​នេះ គឺ​បន្ទាប់ពី​សម្តេច ហ៊ុន សែន ទទួល​បាន​ព័ត៌មាន​ពី​ផេក​ហ្វេស៊ុក ឈ្មោះ​សីហា ដែលបាន​ស្តាប់​លឺ​ក្រុម១ (សម្តេច​ហៅថា ក្រុម​ឧទ្ទាម) បាន​និយាយ​ថា អាស៊ាន និង​អូស្ត្រាលី នឹង​គាប​សង្កត់​មក​លើ​កម្ពុជា និង​សម្តេច​ផ្ទាល់ នៅក្នុង​កិច្ចប្រជុំ​អាស៊ាន-អូស្ត្រាលី នៅក្រុង​ស៊ីដនី​នា​ពេល​ខាងមុខ​នេះ។

សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនាពេលកន្លងមក
សម្តេច ហ៊ុន សែន បាន​អះអាង​ថា អូស្ត្រាលី មិន​ដាក់​​សម្ពាធ​មកលើ​កម្ពុជាបានទេ ដោយ​កម្ពុជា​តែ១ អាច​ធ្វើឲ្យ​គាំង​ដល់​ការ​ចេញ​សេចក្តី​ថ្លែងការណ៍ អាស៊ាន-អូស្រ្តាលី ព្រោះការ​សម្រេច​របស់​អាស៊ាន ផ្អែក​ទៅលើ​គោលការណ៍​កុងសុងស៊ីស។

«រឿងអី​ដែល​កម្ពុជា (សម្តេច ហ៊ុន សែន) ត្រូវ​ហោះទៅ​ឲ្យគេ​ស្តីឲ្យ នៅ​អូស្ត្រាលី។ រឿងនេះ អូស្ត្រាលី គួរ​តែ​អរគុណ​កម្ពុជា​វិញ​ទេ ដែល​មក lobby កម្ពុជា​ឲ្យ​គាំទ្រ​ការ​ធ្វើ​កិច្ច​ប្រជុំ​ខួប​ទំនាក់ទំនង​អាស៊ាន និង​អូស្ត្រាលី»។ នេះជា​ប្រសាសន៍​របស់​សម្តេច​នាយក​រដ្ឋមន្រ្តី៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;