គ្រូ Sevilla និយាយ​លេង​សើច​ថា នឹង​ធ្វើ​ស៊ី Sanchez ពេល​ប៉ះ Man Utd

  • 2018-02-21 12:44:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Vincenzo Montella គ្រូ​បង្វឹក​ក្រុម Sevilla បាន​ប្រើ​ពាក្យ​សម្ដី​បែប​លេង​សើច​នៅ​ក្នុង​សន្និសីទ​សារព័តមាន​ថ្មីៗ​កន្លង​ទៅ​ថា ​កូន​ក្រុម​របស់​លោក​ត្រូវ​រក​វិធីសាស្ត្រ​យ៉ាងណា​ដើម្បី​ធ្វើ​ស៊ី Alexis Sanchez ក្នុង​ការ​ប្រកួត​ជើង​ទី​១ វគ្គ ១៦​ក្រុម​ចុងក្រោយ ពាន​រង្វាន់ UEFA Champions League យប់​នេះ។

Alexis Sanchez
ការ​អះអាង​របស់​លោក Montella គឺ​ស្រប​ពេល​ដែល Sevilla រំពឹង​ថា នឹង​អាច​ទម្លាក់​ក្រុម​បិសាច​ក្រហម Manchester United នៅវគ្គ​១៦​ក្រុម ដើម្បី​ឡើង​ទៅ​វគ្គ ៨ក្រុម​ចុងក្រោយ​ជា​លើកទី៤​ របស់​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​។

គ្រូបង្វឹក​ដដែល បាន​និយាយ​ពី​អតីត​កីឡាករ​របស់ Udinese, Barcelona និង Arsenal ថា៖ «ខ្ញុំ​ស្គាល់​គេ (Sanchez) ច្បាស់​ណាស់ តាំង​ពី​គេ​លេង​នៅ​អ៊ីតាលី​ម្ល៉េះ។ គេ​មាន​ការ​វិវឌ្ឍ​ខ្លួន​ច្រើន ក្នុង​អាជីព​របស់​គេ ហើយ​គេ​ជា​កីឡាករ​ដ៏​ល្អ​ម្នាក់​ដែល​អាច​លេង​បាន​ច្រើន​តំបន់។ ខ្ញុំ​គិតថា​ពួកគេ​វាយបក​បាន​រហ័ស។ ដូច្នេះ ប្រហែល​ជា​ពួកយើង​ត្រូវ​ធ្វើ​ស៊ី​គេ ឬ ធ្វើ​យ៉ាង​ណា​ឲ្យ​គេ​ដួល»

លោក Vincenzo Montella

សូម​បញ្ជាក់​ថា Sevilla នឹង​ទទួល​ស្វាគមន៍ Man Utd នៅ​ទឹកដី​របស់​ខ្លួន វេលា​ម៉ោង ២:៤៥ នាទី​រំលងអាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី២២ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ នេះ​គឺ​ជា​ការ​ជួប​គ្នា​ដំបូង​របស់​ក្លឹប​ទាំង​ពីរ​នៅ​ពាន​រង្វាន់​ផ្លូវ​ការ​ ពិសេស​គឺ​ពាន​ Champions League ។ ក្រុម​ទាំងពីរ​ធ្លាប់​​ប៉ះ​គ្នា​ក្នុង​ជំនួប​មិត្តភាព​លើក​ចុង​ក្រោយ​​កាល​ពី​ឆ្នាំ​២០១៣​ ដោយ​ Sevilla បាន​យក​ឈ្នះ​ Manchester United ក្នុង​លទ្ធផល​ ៣-១៕

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;