រឿង​ឧបនាយករដ្ឋមន្ត្រី​ថៃ ពាក់​នាឡិកា​ថ្លៃ ដំណើរការ​ដល់​ណា​ហើយ​?

  • 2018-02-22 01:02:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ថៃ កាលពី​ថ្ងៃ​ទី២១ ខែ​កុម្ភៈ ឆ្នាំ​២០១៨ បាន​ស្នើឲ្យ​លោក Prawit Wongsuwon ​ឧបនាយក​រដ្ឋ​មន្ត្រី​ថៃ ផ្ដល់​នូវ​ការ​បញ្ជាក់​លម្អិត អំពី​នាឡិកា​តម្លៃ​ថ្លៃ​របស់​លោក ចំនួន ២៥គ្រឿង ដែល​ត្រូវ​បាន​គេ​បង្ហោះ​ចែក​ចាយ​នៅ​លើ​បណ្ដាញ​សង្គម។

លោក Prawit នឹង​ត្រូវ​ជូន​ព័ត៌មាន​អំពី​ម៉ាក និង​តម្លៃ​នាឡិកា ព្រម​ទាំង​កាលបរិច្ឆេទ ដែល​លោក​ពាក់​នាឡិកា​ទាំងនោះ ក្នុង​រយៈ​ពេល ១៥​ថ្ងៃ។ នេះ​ជា​ការ​អះអាង​របស់​លោក Watcharapol Prasarnrajkit ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ថៃ។ លោក​បន្ថែម​ថា ករណី​នេះ នឹង​ត្រូវ​បាន​ដឹង​ច្បាស់​នៅ​ខែ​ក្រោយ​។

គួរ​បញ្ជាក់​ថា នាឡិកា​តម្លៃ​ថ្លៃ របស់​លោក​ឧបនាយករដ្ឋមន្ត្រី Prawit មិន​ស្ថិត​ក្នុង​ចំណោម​ទ្រព្យសម្បត្តិ​ដែល​ត្រូវ​បាន​ប្រកាស​នោះ​ទេ។ ហើយ​លោក​បាន​អះអាង​ថា លោក​គ្រាន់តែ​ខ្ចី​នាឡិកា​ទាំងនោះ​ពី​មិត្តភ័ក្ដិ​របស់​លោក​ប៉ុណ្ណោះ។ ចំណែក សារ​ព័ត៌មាន​បាន​ចុះផ្សាយ​ថា លោក​មាន​នាឡិកា​ម៉ាក Richard Mille មួយ​គ្រឿង ដែល​មាន​តម្លៃ​ជិត ៨​ម៉ឺន​ដុល្លារ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;