អាមេរិក​ នឹង​បញ្ជូន​ដ្រូនយោធា ទៅ​កាន់​ឧបទ្វីបកូរ៉េ

  • 2018-02-22 06:40:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដ្រូន​យោធា ចំនួន ១២​គ្រឿង ប្រភេទ General Atomics MQ-1C Gray Eagle ដែល​អាច​កំណត់​គោលដៅ​លើ​មេដឹកនាំ​កូរ៉េខាងជើង​ និង​គោលដៅ​យោធា នឹង​ត្រូវ​បញ្ជូន​មក​ដល់​ឧបទ្វីបកូរ៉េ នា​ខែមីនា​ ឬ​មេសា​ខាង​មុខ​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​កាសែត​ក្នុង​ស្រុក​មួយ​ ក្នុងប្រទេសកូរ៉េខាងត្បូង។

ដ្រូន​យោធាប្រភេទនេះ គឺ​ប្រៀប​ដូចជា​យន្តហោះ​គ្មាន​មនុស្ស​បើក​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​ហ៊ុន​ General Atomics Aeronautical Systems សម្រាប់​បម្រើ​វិស័យ​យោធា​អាមេរិក។ វាមាន​ស្លាប​ប្រវែង​ជាង​១៦មែត្រ ដែល​អាច​ធ្វើបេសកកម្ម​ផ្សេងៗ​ជាច្រើន រួមមាន​ បើកការ​វាយ​ប្រហារ​ ឈ្លប​យក​ការណ៍ ឃ្លាំមើល និង​ជ្រៀតចូល​ទីតាំង​របស់​សត្រូវ​ជា​ដើម​។ ជា​ពិសេស វា​មាន​សមត្ថភាព​ហោះ​បាន​ចម្ងាយ ៤០០ គីឡូម៉ែត្រ ដែល​​​គ្រប់គ្រាន់​ដើម្បី​គ្រប​ដណ្ដប់​តំបន់​ភាគច្រើន​លើ​ទឹក​ដី​​របស់​​កូរ៉េខាងជើង។​

យ៉ាងណាក្ដី ប្រភព​ដដែល​ មិន​ទាន់​បាន​បញ្ជាក់​ពី​គោល​បំណង​ច្បាស់​លាស់់​របស់អាមរិក​ ពាក់ព័ន្ធនឹងការ​បញ្ជូន​ដ្រូនប្រភេទ​​នេះ​នៅ​ឡើយទេ។

គួរ​រម្លឹក​ថា​ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​អាមេរិក​បាន​បញ្ជូន​ដ្រូនប្រភេទ​នេះ ទៅ​កាន់​កូរ៉េខាង​ត្បូង។ កាល​ពី​ខែ​មីនា​ឆ្នាំ​មុន អាមេរិក​ បាន​បញ្ជូន​ដ្រូនប្រភេទនេះទៅឧបទ្វីបកូរ៉េ ដើម្បីឆ្លើយ​តប​ទៅ​នឹង​ ការ​គំរាម​កំហែង​ពី​សំណាក់​កូរ៉េ​ខាង​ជើង​ ដែល​បានបាញ់​សាកល្បង​មីស៊ីល​ជា​ច្រើន​គ្រាប់៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;