Ronaldo មិន​ព្រម​ស៊ុត​បាល់​ប៉េណាល់ទី​យក​ហេតទ្រីក ពេលប៉ះ Alaves យប់មិញ

  • 2018-02-25 02:00:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ម្ចាស់​ផ្ទះ​អធិរាជស Real Madrid បាន​បំបាក់​ក្រុម​ភ្ញៀវ Alaves ដោយ​លទ្ធផល ៤-០ ក្នុង​ក្របខណ្ឌ La Liga កាលពី​យប់មិញ។ ៤គ្រាប់​របស់ Real ក្នុង​នោះ Ronaldo ធ្វើ​បាន ២​គ្រាប់ នៅ​នាទី ៤៤ និង ៦១ Bale នាទី​៤៦ និង Benzema នាទី​៨៩ ដោយ​បាល់​ពិន័យ ១១ម៉ែត្រ។

អ្វីដែល​គួរឲ្យ​កត់​សម្គាល់​ក្នុងការ​ប្រកួត​នេះ​គឺ Ronaldo មាន​ឱកាស​អាច​ធ្វើ​បាន​ហេតទ្រីក ដោយ​ទទួល​បាន​ប៉េណាល់ទី ប៉ុន្តែ​កីឡាករ​រូប​នេះ បែរ​ជា​ប្រគល់​ឲ្យ Benzema ជាអ្នក​ស៊ុត​ទៅ​វិញ។ ការ​លះបង់​ឱកាស​របស់ Ronaldo នេះ បាន​ទទួល​ការ​កោត​សរសើរ​ពី​គ្រូ​បង្វឹក​ក្រុម Real Madrid លោក Zinedine Zidane ផង​ដែរ ដោយ​លោក​អះអាង​ថា ទង្វើ​របស់ Ronaldo គឺ​បង្ហាញ​ពី​ស្មារតី​ក្រុម​យ៉ាង​ពិត​ប្រាកដ។

ទោះជា​យ៉ាងណា លទ្ធផល​នេះ មិនបាន​ធ្វើឲ្យ Real Madrid ប្រែប្រួល​ចំណាត់​ថ្នាក់​ឡើយ ពោលគឺ​ស្ថិតនៅ​ចំណាត់​ថ្នាក់​ទី៣​ដដែល មាន ៥១​ពិន្ទុ តាមពី​ក្រោយ​ក្រុម​កំពូល​តារាង Barcelona ដែល​មាន ៦៥ពិន្ទុ​ក្រោយ​បំបាក់ Girona ៦-១ និង​ក្រុមលេខ​២ Atletico Madrid ដែលមាន ៥៥​ពិន្ទុ ។ ចំណែក Alaves ស្ថិត​នៅ​លេខ​១៦ មាន ២៨​ពិន្ទុ។

លទ្ធផល​គូ​ផ្សេងទៀត​រួមមាន

Celta Vigo ២-០ Eibar

Leganes ០-០ Las Palmas៕

សូម​ទស្សនា​វីដេអូ Highlight

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;