អ្នក​រត់​កង់​បី​ម្នាក់ នៅ​សៀមរាប ប្រើ​បណ្តាញ​សង្គម ទាក់ទាញ​ភ្ញៀវ​ជិះ​មិន​ចេះ​ដាច់

  • 2018-02-25 07:33:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នករត់​កង់​បី ឬ​រ៉ឺម៉ក​ទេសចរណ៍​១រូប នៅ​ខេត្ត​សៀមរាប រក​ប្រាក់​បាន​ច្រើន​​ ព្រោះ​មាន​ភ្ញៀវ​ជិះ​មិន​ចេះដាច់ រហូត​ដល់​ពេល​ខ្លះ ត្រូវ​រំលែក​ភ្ញៀវ​ឲ្យ​ទៅ​អ្នក​រត់​រ៉ឺម៉ក​ផ្សេង​ទៀត​ក៏មាន។ ការ​រក​បាន​ភ្ញៀវ​ច្រើន​បែប​នេះ ព្រោះតែ អ្នក​រត់​កង់​បី រូប​នេះ ចេះ​ប្រើប្រាស់​បណ្ដាញ​សង្គម​ផ្សេងៗ រួមមាន ហ្វេសបុក, Viber, Wechat ជាដើម។

១. លោក ដា ម៉ៅ អាយុ​២៩​ឆ្នាំ ជា​អ្នក​ប្រកប​របរ​បើក​ រ៉ឺម៉ក​ទេសចរណ៍​ នៅ​ខេត្ត​សៀមរាប​។ លោក​ចាប់​ផ្ដើម​អាជីព​នេះ​តាំង​ពី​ឆ្នាំ​ ២០០៩​ មក​ម្ល៉េះ​។

២. ផ្ទុយ​ពី​អ្នក​បើក​រ៉ឺម៉ក​ផ្សេង​ទៀត​ដែល​តែង​តែ​និយម​ស្វែង​រក​ភ្ញៀវ​ជាតិ​តាម​ទី​សាធារណៈ​ដោយ​ផ្ទាល់ លោក ដា ម៉ៅ ឈាន​ទៅ​​មុខ​មួយ​ជំហាន​ក្នុង​ការ​ទាក់ទង​ភ្ញៀវ​អន្ដរជាតិ ដោយ​ប្រើ​ប្រាស់​បណ្ដាញ​ព័ត៌មាន​សង្គម​ផ្សេង​ៗ​រួម​មាន​៖ វេបសាយ ហ្វេសប៊ុក Viber, Wechat...។

៣. តាម​រយៈ​បណ្ដាញ​សង្គម លោក ដា ម៉ៅ ទទួល​បាន​ភ្ញៀវ​អន្ដរជាតិ​ជាប់​ជា​ហូរហែ និង​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់ រហូត​ដល់​ពេល​ខ្លះ លោក​ត្រូវ​រំលែក​ភ្ញៀវ​ដែល​ទទួល​បាន​ទៅ​ឲ្យ​អ្នក​រត់​រ៉ឺម៉ក​ផ្សេង​ក៏​មាន​។

៤. បន្ថែម​លើក​ការ​ដឹក​ភ្ញៀវ​ទៅ​កាន់​រមណីយដ្ឋាន​នានា លោក ​មាន​សមត្ថភាព​ពន្យល់​ប្រាប់​ភ្ញៀវ​អំពី​ព័ត៌មាន​ផ្សេង​ៗ ទាក់ទង​នឹង​តំបន់​ទេសចរណ៍​នានា​ក្នុង​ខេត្ត​សៀមរាប អាច​ថត​រូប​បាន​ស្អាត​។ សម្រាប់​លោក ដា ម៉ៅ ភ្ញៀវ​មិន​ត្រឹម​តែ​ជា​អតិថិជន​ទេ តែ​ជា​មិត្តភក្តិ ជា​ក្រុម​គ្រួសារ ដែល​លោក​យក​ចិត្ត​ទុក​ដាក់​បំផុត​ផង​ដែរ​។

៥. សេវាកម្ម​របស់​លោក​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​មាន​ភាព​កក់​ក្ដៅ សប្បាយ​រីករាយ និង​អាច​បំពេញ​បំណង​ភ្ញៀវ​គ្រប់​ពេល​វេលា​គ្រប់​ទី​កន្លែង​។ ការណ៍​នេះ​ធ្វើ​ឲ្យ​សេវា​របស់​លោក​ល្បី​ល្បាញ​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​មួយ​ចំនួន ដែល​ចង់​មក​លេង​ខេត្ត​សៀមរាប​ជា​លក្ខណៈ​ឯកជន​។ ហើយ​ចុង​ក្រោយ នៅ​ឆ្នាំ​២០១៧ លោក​ទទួល​បាន​វិញ្ញាបនបត្រ​កម្រិត​ផ្កាយ​៥ (Certificate of Excellent) ពី​គេហទំព័រ Trip Advisor ដ៏​ល្បីល្បាញ​ទៀតផង៕

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទថ្មី
;