ចំនួន​អ្នក​ដែល​មិនបាន​ទៅ​បោះឆ្នោត​ព្រឹទ្ធសភា​ថ្ងៃនេះ

  • 2018-02-25 09:10:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លទ្ធផល​បណ្តោះ​អាសន្ន​​​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ឲ្យដឹងថា ​អង្គ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី៤ ដែលមាន​ចំនួន ១១៦៩៥​រូប នៅថ្ងៃ​ទី២៥ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ ក្នុង​នោះ​អ្នក​បាន​ទៅ​បោះឆ្នោត​​មាន​ចំនួន ១១៦៧០​រូប និង​អវត្តមាន​២៥​រូប។ ចំនួន​អ្នក​បាន​ទៅ​បោះ​ឆ្នោត គឺស្មើ​នឹង​ ៩៩.៩៧%។

មណ្ឌលបោះឆ្នោតនៅមជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ហ៊ុនសែន
សូម​បញ្ជាក់​ថា អង្គបោះឆ្នោតគឺជា​​តំណាងរាស្ត្រ​មាន​ចំនួន ១២៣រូប និង​អង្គ​បោះឆ្នោត​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ មាន​ចំនួន ១១ ៥៧២រូប។

បណ្តា​រាជធានី-ខេត្ត ដែល​មាន​អ្នក​អវត្តមាន​ក្នុងការ​បោះឆ្នោត​នេះ​រួមមាន៖

  • រាជធានី​ភ្នំពេញ អវត្តមាន ១រូប

  • ខេត្ត​កំពង់ចាម អវត្តមាន ១រូប

  • ខេត្ត​កណ្តាល អវត្តមាន ២រូប

  • ខេត្ត​បាត់ដំបង អវត្តមាន ៥រូប

  • ខេត្ត​សៀមរាប អវត្តមាន ២រូប

  • ខេត្ត​តាកែវ អវត្តមាន ២រូប

  • ខេត្ត​កំពត អវត្តមាន ២រូប

  • ខេត្ត​កំពង់ស្ពឺ អវត្តមាន ៣រូប

  • ខេត្ត​កំពង់ធំ អវត្តមាន ២រូប

  • ខេត្ត​រតនគិរី អវត្តមាន ២រូប

  • និង​ខេត្ត​មណ្ឌលគិរី អវត្តមាន ៣រូប៕

មណ្ឌលបោះឆ្នោតនៅមជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ហ៊ុនសែន

អត្ថបទ​ទាក់ទងការ​បោះឆ្នោត​ព្រឹទ្ធសភា​នីតិកាល​ទី៤ ចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ហើយ

អត្ថបទ៖ សោភា

អត្ថបទថ្មី
;