ការ​តាំង​ចិត្ត បាន​ជួយ​ឲ្យ​ក្រុម​មួយ​ការពារ​ជើងឯក Tiger Street នៅ​មណ្ឌល​កំពង់ចាម

  • 2018-02-26 02:47:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពី​​ប្រធាន​ក្រុម​ Inter KPC​ បាន​ប្រាប់​មុន​ការ​ប្រកួត​ក្នុង​មណ្ឌល​កំពង់ចាម​អំពី​ការ​ព្យាយាម​ការពារ​តំណែង​ជើងឯក Tiger Street Football ក្រុម​នេះ​អាច​ធ្វើ​បាន​ពិតមែន និង​ក្លាយជា​ជើងឯក​ជា​លើក​ទី៤​ ក្នុង​ឆ្នាំ​ ២០១៨​នេះ។​ ក្រុម​ខ្លាំង​នៅ​ប្រចាំ​ខេត្ត​កំពង់ចាម​មួយ​នេះ​ ពិត​ជា​ធ្វើ​បាន​ល្អ​ទាំង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ និង​វគ្គ​ផ្ដាច់​ ដោយ​លត់​ដៃ​គូ ៥-១​ និង​ ៦-១​ នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​។​

សម្រាប់​ក្រុម​លេខ១​ បាន​ទឹក​ប្រាក់​ ១៥០០​ដុល្លារ​ លេខ២​ បាន​ទឹក​ប្រាក់​ ១០០០​ដុល្លារ​ លេខ៣​ បាន​ទឹកប្រាក់​៥០០​ដុល្លារ​ និង​លេខ៤​ បាន​ទឹក​ប្រាក់​ ២០០​ដុល្លារ​។ ចំណែក​លេខ៥​ និង​ ៦​ បាន​សិទ្ធិ​ទៅ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ភ្នំពេញ។​

ខាង​ក្រោម​នេះ​ចំណាត់​ថ្នាក់​ក្រុម​ទាំង​៦​

  • លេខ១​ ក្រុម​ Inter KPC

  • លេខ២​ ក្រុម​ សុវណ្ណភូមិ​ Hotel FC

  • លេខ៣​ ក្រុម​ Justic​

  • លេខ៤​ ក្រុម​ Member Fox​

  • លេខ៥​ ក្រុម​ កុកស​

  • លេខ៦​ ក្រុម​ Family

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី
;