ក្មេង​ប្រុស​ចិន​ម្នាក់​ ជាប់​គាំង​ក្នុង​ជណ្ដើរ​យន្ត​ ក្រោយ​បាញ់​នោម​ដាក់​ប៉ូតង់​បញ្ជា

  • 2018-02-26 09:38:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្មេង​ប្រុស​​​ម្នាក់​ រស់​នៅ​តំបន់​ភាគ​និរតី​ប្រទេស​ចិន បាន​ជាប់​គាំង​ក្នុង​ជណ្ដើរ​យន្ត​​១​ដែល​រងការ​​​ខូច​ខាត ក្រោយ​ក្មេង​ប្រុស​នេះ បាន​បាញ់​នោម​ដាក់​ប៉ូតង់​បញ្ជា។ ហេតុការណ៍​នេះ បាន​កើតឡើង​ក្នុងជណ្តើរយន្ត​នៃផ្ទះល្វែង១កន្លែង នៅក្រុង Chongqing ហើយ​វីដេអូ​នេះ​​ត្រូវ​បាន​​បញ្ចេញ​​​ដោយ​ក្រសួង​សន្តិសុខ​សាធារណៈ នៅលើ​បណ្តាញ​សង្គម Weibo កាលពីថ្ងៃទី២៣ កុម្ភៈកន្លងទៅ។

ពាក់ព័ន្ធ​នឹងករណីនេះ ក្រសួងសន្តិសុខ​សាធារណៈ មិនបាន​បញ្ជាក់​​ពី​មូល​ហេតុ​​នៃ​ការ​បាញ់​នោម​​នេះ​ទេ ហើយ​ក៏​មិន​មាន​វិធានការណាមួយទៅលើក្មេងប្រុសរូបនេះ​ ឬឪពុកម្តាយក្មេងនេះ​ដែរ ប៉ុន្តែ​ក្រសួង​ថា ក្មេងប្រុសនេះត្រូវបាន​ដោះលែង​វិញហើយ។

គួរកត់​សម្គាល់​ដែរ​ថា នេះ​មិន​មែនជាករណីលើកទី១​នោះទេ។ កាល​ពី​ឆ្នាំ​មុនមាន​ក្មេង​ប្រុស​អាយុ​៦ឆ្នាំ​ម្នាក់​មក​ពី​ក្រុង Yiwa​ ភាគ​ខាង​កើត​ខេត្ត Zhejiang ក៏​ធ្លាប់​ទទួល​រង​របួស​ធ្ងន់ធ្ងរ​ ដោយ​ក្មេង​ប្រុស​រូបនេះ ​បាន​ព្យាយាម​ឡើង​លើ​ជណ្ដើរ​យន្ត​​ដែល​ជាប់​គាំង​នៅ​ជាន់​ទី៧។ ការជាប់គាំងជណ្តើរយន្តនេះ គឺ​បន្ទាប់​ពី​ក្មេង​នេះ ​បាន​បាញ់​នោម​ទៅ​លើ​ប៉ូតង់​បញ្ជា​ស្រដៀង​នឹង​ករណីខាងលើ​នេះ​ដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;