រង្វង់​មូល​ថ្មី​តម្លៃ​ជាង ៥០​ម៉ឺន​ដុល្លារ នឹង​លេច​រូបរាង​នៅ​ក្រុង​ប៉ោយប៉ែត

  • 2018-02-26 09:02:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម្បី​លើក​កម្ពស់​សោភណ្ឌភាព​ ​និង បង្អួត​អត្តសញ្ញាណ​ជាតិ​ខ្មែរ​ជូន​ភ្ញៀវ​អន្តរជាតិ រង្វង់​មូល​ថ្មី​មូល​ថ្មី​នៅ​ក្រុង​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​​មាន​ជ័យ​ បាន​បើក​ការដ្ឋាន​សាងសង់​ហើយ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ រង្វង់​មូល​ថ្មី​នេះ​រំលេច​ដោយ​ប្រាង្គ​ប្រាសាទ​អង្គរវត្ត ​ប្រាសាទ​ព្រះវិហារ ​បន្ទាយស្រី ​ដើម​ត្នោត ​ព្រមទាំង​ឈ្មោះ​រាជធានី នៃ​ខេត្តទាំង២៥ ​របស់​កម្ពុជា។

លោក សាន ស៊ានហូ អភិបាល​ក្រុង​ប៉ោយប៉ែត​​ បាន​មាន​ប្រសាសន៍​ថា ការ​សាង​សង់​រង្វង់​មូល​ធ្វើឡើ​ង ដោយ​រំកិល​ប្រាសាទ​កំពូល​បី​ពី​ក្លោង​ទ្វារ​មុខ​ទី​ស្នាក់​ការ​ត្រួត​ពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ចាស់​ ​យក​មក​តម្កល់​ ដោយ​​រៀប​ចំ​គម្រោង​ប្លង់​ទម្រ​ប្រាសាទ​ខាង​លើ​បន្ថែម​រចនា​បទ​ជា​ប្រាង្គ​ប្រាសាទ​ចំនួន ​៥​ថ្នាក់។ ក្នុង​នោះ​​ថ្នាក់​នីមួយៗ​តម្កល់​រូប​បដិមា​ផ្សេងៗ​ ​ទុក​ជាទី​សក្ការ​តាម​ទំនៀម​ទម្លាប់ ​សាសនា ​និង​រចនាបថ​ស្ថាបត្យកម្ម​តាម​ប្រពៃណី​ខ្មែរយើង។​

ការ​ស្ថាបនា​ត្រូវ​ចំណាយ​រយៈពេល​៦​ខែ ​ដោយ​ធ្វើ​ទាំង​ថ្ងៃ​ទាំ​ង​យប់​ ហើយ​​ការ​ចំណាយ​អស់​ថវិកា​ប្រមាណ​ ៥០​ម៉ឺន​ដុល្លារ​អាមេរិក។

លោក សាន ស៊ានហូ អភិបាល​ក្រុង​ប៉ោយប៉ែត​​

ច្រក​ទ្វា​រ​អន្តរ​ជាតិ​ក្រុង​ប៉ោយប៉ែត ​ដែល​មាន​ទីតាំង​​ជាប់​នឹង​ស្រុក​អារញ្ញ​ប្រាថេត​របស់​ប្រទេស​ថៃ​ ​គឺជា​ច្រក​ដ៏​សំខាន់​មួយ​របស់​កម្ពុ​ជា​។ បច្ចុប្បន្នភាព ​ក្រៅ​ពី​ការ​ដោះ​ដូរ​ទំនិញ ​ច្រក​មួយ​នេះ​បាន​ដើរ​តួនាទី​ដ៏​សំ​ខាន់​សម្រាប់​ការ​ចេញ​ចូល​របស់​អ្នក​ទេសចរ​អន្តរ​ជាតិ​ផង​ដែរ​៕

អត្ថបទ៖ សុផល

អត្ថបទថ្មី
;