Neymar របួស​ប្រេះ​ឆ្អឹង​ប្រអប់​ជើង ត្រូវ​អវត្តមាន​ពេល​ជួប Real

  • 2018-02-27 01:25:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ Neymar របស់​ក្លឹប​បាល់ទាត់ PSG ទំនង​ជា​ត្រូវ​អវត្តមាន​ពី​ការ​ប្រកួត​ជើង​ទីពី​រ វគ្គ ១៦ក្រុម​ចុងក្រោយ ពាន​រង្វាន់ UEFA Champions League ទល់​នឹង Real Madrid បន្ទាប់ពី​ក្រុម​គ្រូពេទ្យ​បាន​រកឃើញ ស្នាម​ប្រេះ​ឆ្អឹង​ប្រអប់​ជើង និង​គ្រេច​កជើង។

ទោះ​ជា​យ៉ាង​ណា PSG មិន​បាន​បញ្ជាក់​ពី​រយៈពេល​ដែល​កីឡាករ​វ័យ២៦​ឆ្នាំ​រូបនេះ ត្រូវ​អវត្តមាន​ពី​ក្នុង​ទីលាន​នោះ​ទេ​។

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ខាងលើ បាន​រង​របួស​អំឡុង​ការ​ប្រកួត​ជាមួយ​ក្រុម Marseille ក្នុង​ក្របខ័ណ្ឌ Ligue 1 កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។

សូម​បញ្ជាក់​ថា PSG នឹង​ទទួល​ក្រុម​ភ្ញៀវ Real Madrid ដែល​ជា​ជើងឯក UCL ឆ្នាំ​មុន បន្ទាប់ពី​ចាញ់​ក្រុម​អធិរាជ​ស​នេះ​ ក្នុង​លទ្ធផល ៣-១ កាលពី​ជើង​ទី​១។ Neymar ជា​កីឡាករ​ដ៏​សំខាន់​របស់ PSG បន្ទាប់ពី​រក​បាន ២៩​គ្រាប់ ក្នុង ៣០​ប្រកួត ក្រោយ​ផ្ទេរ​ពី​ក្លឹប Barcelona កាល​ពី​ខែ​សីហា ឆ្នាំ​២០១៧​៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;