ដើម​ឆ្នាំ​២០១៨ អ្នក​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ជា​មធ្យម​មាន​ប៉ុន្មាន​នាក់​ក្នុង​១ថ្ងៃ?

  • 2018-02-28 03:28:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រោះថ្នាក់​ចរាចរណ៍​ខែ​មករា-កុម្ភៈ ឆ្នាំ​២០១៨ បាន​កើត​ឡើង​ចំនួន ៥២៩​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១៦៨​នាក់ និង​របួស ៧៤៤​នាក់។ បើ​គិត​ជា​មធ្យម មាន​មនុស្ស​ស្លាប់ ៥,៦​នាក់ និង​របួស ១៣,៥​នាក់។

ទិន្នន័យ​នេះ​ទទួល​បាន​ពី​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ប្រចាំ​ខែ​មករា និង​ខែ​កុម្ភៈ ឆ្នាំ​២០១៨ របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន។ ក្នុង​របាយការណ៍​ដដែល ក៏​បាន​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​នា​ដើម​ឆ្នាំ​២០១៨​នេះ មាន​ចំនួន​ថយ​ចុះ​ចំនួន ៨១​លើក ស្មើ​នឹង ១៣% បើ​ធៀប​នឹង​ខែ​មករា-កុម្ភៈ ឆ្នាំ​២០១៧៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;