លោក Duterte មិន​ចង់​កាន់​អំណាច​លើស​អាណត្តិ​នោះ​ទេ

  • 2018-02-28 04:34:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte មិន​ចាប់​អារម្មណ៍​នឹង​ការ​បន្ត​កាន់​អំណាច​លើស​អាណត្តិ​នោះ​ទេ ពោល​គឺ​មិន​​បន្ដ​កាន់​តំណែង​ជា​ប្រធានាធិបតី ក្រោយ​អាណត្តិ​របស់​គាត់ត្រូវ​បាន​បញ្ចប់ នៅ​ឆ្នាំ២០២២ នោះ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​ប្រធានាធិបតី​ហ្វីលីពីន លោក Harry Roque ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​អ្នក​កាសែត កាលពី​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ ម្សិលមិញ។

អ្នក​នាំពាក្យ​រូប​នោះ បន្ថែម​ថា លោក Duterte នឹង​មិន​នៅ​បន្ដ​សូម្បី​តែ​មួយ​នាទី ​ក្រោយ​អាណត្តិ​របស់​លោក​បញ្ចប់​នៅ​ឆ្នាំ២០២២ ខាង​មុខ។ ជាង​នេះ​ទៅ​ទៀត លោក Duterte ចង់​ចុះ​ចេញ​ពី​តំណែង​មុខ​អាណត្តិ​ផង​ ប្រសិន​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​សើរើ។

សូម​បញ្ជាក់​ថា ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន​រូប​នេះ គឺ​ក្រោយ​បក្ស​កុម្មុយនិស្ត​ចិន បាន​រៀបចំ​លុប​ចោល​ការ​កំណត់​អាណត្តិ​ប្រធានាធិបតី​ចិន ដែល​ជា​ភ្លើង​ខៀវ​បើក​ផ្លូវ​ឲ្យ​លោក ស៊ី ជិនពីង អាច​កាន់​តំណែង​ជា​ប្រធានាធិបតី​ចិន​បន្ត​ទៀត៕

ប្រភព៖ Straits Times ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;