​រូប​ចម្លាក់​​អាក្រាត​កាយ​សម័យ​បុរេ​ប្រវត្តិ ត្រូវ FB ​ហាម​​មិន​ឲ្យ​​បង្ហោះ​

  • 2018-03-01 07:47:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សារមន្ទីរ​Natural History  ក្នុង​ទីក្រុង​Vienna ប្រទេស​អូស្រ្តាលី ​កាល​ពី​ថ្ងៃ២៨ កុម្ភៈ បាន​ប្រតិកម្ម​ទៅ​នឹង​ការ​ហាម​ឃាត់​មិន​ឲ្យ​ចុះ​ផ្សាយ​រូបចម្លាក់​ស្ត្រី​អាក្រាត​កាយ ដែល​ជា​របស់​មាន​តម្លៃ​ក្នុង​សម័យ​កាល​បុរេ​ប្រវត្តិ។

រូប​ចម្លាក់​នេះ​ ត្រូវ​បាន​គេ​ហៅ​ថា “Venus of Willendorf”។ វា​ មាន​អាយុ​កាល​ជាង​៣ម៉ឺនឆ្នាំ ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ ក្នុង​ភូមិ​មួយ​នៃ​ក្រុងWillendorf ប្រទេស​អូស្ត្រាលី ដោយ​លោក Josef Szombathy ​បុរាណ​វិទូ​ជនជាតិ​អូស្រ្តីស-ហុងគ្រី ក្នុង​ឆ្នាំ១៩០៨។​ វា​ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​និមិត្តរូប​ដ៏សំខាន់​របស់សារមន្ទីរ។ នេះ​បើ​តាម​ការ​ថ្លែង​របស់​លោក  Christian Koeberl អ្នក​គ្រប់​គ្រង​ទូទៅ​ក្នុង​សារមន្ទីរ​Natural History។​លោក​ បាន​បន្តថា លោក​រូម​ចម្លែង​ដែល​មាន​ប្រវែង១១សង់​ទី​មែត្រ​នេះ គឺ​ពេញ​និយម​ និង​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​តំណាង​ឲ្យ​ស្ត្រី​ទូទាំង​សកលលោក។​

ភាព​ចម្រុង​ចម្រុះ​ បាន​កើត​ឡើង​កាល​ពី​ខែ​ធ្នូ​ឆ្នាំមុន នៅ​ពេល​លោក Laura Ghianda ​វិចិត្រករ​ជនជាតិ​អ៊ីតាលី​ បាន​បង្ហោះ​នូវ​រូប​ភាព​របស់​រូប​ចម្លាក់​នេះ​ក្នុង​បណ្ដាញ​សង្គម ដែល​វា​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។

ជុំវិញ​រឿង​នេះ​ សារមន្ទីរ​Natural History  បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថា "យើង​គិត​ដូច្នេះ​ថា វត្ថុ​បុរាណ​នេះ មិន​គួរ​ត្រូវ​បាន​ហាម​ឃាត់​ពី​ហ្វេក​បុក​ឡើយ​ដោយ​មូល​ហេតុ​អាក្រាត​នោះ​ទេ។ រូបចម្លាក់​នេះ បង្ហាញ​ខ្លួន​តំណាង​ឲ្យឧត្តមភាពរបស់​មនុស្ស​ក្នុង​សម័យបុរេប្រវត្តិ ដោយ​មិន​មាន​សម្លៀកបំពាក់។" គូស​បញ្ជាក់​ថា​ ហ្វេកបុក ជា​ធម្មតា​ត្រូវ​បាន​រិះគន់​ជុំវិញ​​មាតិកា​ណា​ ដែល​វា​បាន​ហាម​ឃាត់​មាតិកា​ទាំងនោះ ​មិន​ឲ្យ​ចុះ​ផ្សាយ​។​

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;