Ronaldo រក​គ្រាប់​បាល់​បាន​ប៉ុន្មាន​ហើយ​នៅ La Liga ក្រោយ​ជួយ Real យក​ឈ្នះ Getafe?

  • 2018-03-04 01:26:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​អធិរាជ​ស Real Madrid បាន​បំបាក់​ក្រុម​ភ្ញៀវ Getafe ៣-១ ក្នុង​ក្រប​ខណ្ឌ La Liga កាលពី​យប់មិញ។ ៣​គ្រាប់​របស់​ម្ចាស់ផ្ទះ ធ្វើបាន​ដោយ Bale នៅ​នាទី​២៤ និង Ronaldo នៅ​នាទី ៤៥+១ ដែលជា​ការ​សម្រេច​គ្រាប់​បាល់ទី​៣០០ នៅ La Liga មុន​បន្ថែម ១គ្រាប់​ទៀត នៅ​នាទី​៧៨។

ទោះជា​យ៉ាងណា ជ័យ​ជម្នះ​នេះ មិន​បាន​ធ្វើ​ឲ្យ Real Madrid ប្រែប្រួល​ចំណាត់​ថ្នាក់​ឡើយ ពោល​គឺ ស្ថិត​នៅលេខ ៣​ដដែល មាន ៥៤​ពិន្ទុ តាមពី​ក្រោយ​ក្រុម​លេខ១ Barcelona ដែល​មាន ៦៦​ពិន្ទុ និង​ក្រុម​លេខ​២ Atletico Madrid ដែល​មាន ៦១​ពិន្ទុ។ ចំណែក​ក្រុម Getafe ស្ថិត​នៅ​លេខ​១០ មាន ៣៦​ពិន្ទុ។

លទ្ធផល​គូផ្សេង​ទៀត​រួមមាន

Villarreal ០-២ Girona

Sevilla ២-០ Ath Bilbao

Dep La Coruna ១-១ Eibar

Leganes ២-០ Malaga៕

សូម​ទស្សនា​វីដេអូ Highlight

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;