ចម្រៀង​ល្បីៗ របស់ ប៊ុត សីហា មុនពេល​ជួប​រឿង​អាស្រូវ

  • 2018-03-04 08:42:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មុន​ពេល​ជួប​រឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ប៊ុត សីហា មាន​បទ​ចម្រៀង​ល្បីៗ​មួយ​ចំនួន ជា​ប្រភេទ​មនោ​សញ្ចេតនា និង​ញាក់​កន្រ្តាក់​អារម្មណ៍​ក្នុង​ផលិតកម្ម​ហង្សមាស។

សូម​រម្លឹក​ថា តារា​ចម្រៀង ប៊ុត សីហា ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន ហើយ​លោក​ត្រូវ​បាន​គេ​ដោះលែង​វិញ នៅ​ថ្ងៃ​បន្ទាប់ ដោយសារ​តែ​មាន​ការ​ធានា​ពី​ក្រុម​គ្រួសារ។ យ៉ាង​ណា​មិញ លោក ប៊ុត សីហា បាន​បង្ហោះ​វីដេអូ​១ ដោយ​អះអាង​ថា លោក​គឺ​ជា​ភ្នាក់ងារ​សម្ងាត់​របស់​ស្នងការ​នគរបាល​បង្ក្រាប​គ្រឿងញៀន​ មិន​មែន​ជា​អ្នក​ប្រើប្រាស់ ឬ​ជួញដូរ​គ្រឿង​ញៀន​​នោះ​ទេ។

ខាងក្រោម​នេះ ជាបទ​ចម្រៀង​ល្បីៗ​ចំនួន​៥​បទ របស់ ប៊ុត សីហា

១.​​ "ព្រម​ឲ្យ​បោក ​ព្រម​ធ្វើ​ថោក​ ព្រម​ស្រឡាញ់​អូន​"

២. "ខ្ញុំ​ម៉ា​អេម​"

៣. “សំណាង​ហើយ​ជាន់​ចំ​បង"

៤. “តើ​បង​ខុស​អ្វី​"

៥. “សង្សារ​ចល័ត​"

អត្ថបទ៖ សំភី

អត្ថបទថ្មី
;