អតីតតួសិច​ដ៏​ល្បី​របស់​ថៃ សម្រេច​ចិត្ត​លែងលះ​ពី​ស្វាមី​ចំណាស់​ហើយ!

  • 2018-03-06 07:47:20
  • ចំនួនមតិ

ចន្លោះមិនឃើញ

តារា​សិច​ដែល​ធ្លាប់​មាន​ឈ្មោះ​ល្បី​នៅ​ប្រទេស​ថៃ អ្នក​នាង Nat Kejsirin បាន​ប្រកាស​ថា ឥឡូវ​នេះ​នាង​កំពុង​រៀបចំ​ធ្វើ​បែបបទ​លែងលះ​ពី​ស្វាមី​សញ្ជាតិ​អាមេរិក​ហើយ ក្រោយ​ពី​រួម​រស់​ជាមួយ​គ្នា​បាន​៥​ឆ្នាំ។

ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់ Nat មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង កាល​ពី​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០១៨ ក្រោយ​កិច្ច​សម្ភាសន៍​ផ្ទាល់​មួយ​របស់​ស្រី​ស្អាត​វ័យ​៣៣​ឆ្នាំ​រូប​នេះ​ជាមួយ​នឹង​សារព័ត៌មាន Thairath។ Nat និយាយ​ថា ស្នេហា​នាង​និង​ស្វាមី​អាយុ​ជាង ៧០​ឆ្នាំ មិន​មែន​ជា​ក្ដី​ស្រឡាញ់​ស្មោះស្ម័គ្រ​ពិត​ប្រាកដ​ឡើយ។ នាង​បន្ត​ថា មុន​នឹង​សម្រេច​ចិត្ត​លែងលះ​នេះ ពួក​គេ​ទាំង​២​បាន​រស់នៅ​បែកគ្នា​ជាង ១​ឆ្នាំ​មក​ហើយ។

អតីត​តារា 18+ ល្បី រៀបរាប់​ថា៖ "ពួក​យើង​ក៏​ជជែក​គ្នា​ម្ដងម្កាល​ដែរ ប៉ុន្តែ (និយាយ​គ្នា) ដូចជា​អ្នក​ស្គាល់ ឬ​មិត្តភ័ក្ដិ​តែ​ប៉ុណ្ណោះ។ ត្បិត​តែ​យើង​ធ្លាប់​រួមរស់​ជាមួយ​គ្នា យើង​មិន​បាន​បង្ហាញ​ក្ដី​ស្នេហ៍​ពិត ដែល​គូ​ស្នេហ៍​ដទៃ​បាន​ធ្វើ​ឡើយ។ វា​មិនមែន​ជា​ក្ដី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​ទេ។ វា​គ្រាន់​តែ​ជា​ក្ដី​ស្នេហ៍​របស់​ក្មេង​មាន​ទៅ​លើ​មនុស្ស​ចាស់​ប៉ុណ្ណោះ។ ដូច្នេះ​គាត់​បាន​ដោះលែង​ខ្ញុំ​ឲ្យ​ទៅ​រក​អ្នក​ថ្មី ដែល​ខ្ញុំ​ស្រឡាញ់ ហើយ​នឹង​សក្ដិសម​ជាង​គាត់"។

សូម​រំលឹក​ថា កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧​កន្លង​ទៅ អ្នក​នាង Nat Kejsirin ធ្លាប់​ប្រកាស​ថា នាង​ពិត​ជា​បារម្ភ​ខ្លាំង​ណាស់ ដោយ​ខ្លាច​នឹង​អាច​ធ្វើ​ឲ្យ​ប្ដី​របស់​នាង​គាំង​បេះដូង​ស្លាប់​បាន នៅ​ពេល​រួមភេទ​ម្ដងៗ។

“ខ្ញុំ​មិន​ចង់​ធ្វើ​ទណ្ឌកម្ម​ដាក់​គាត់​ត​ទៅ​ទៀត​ទេ។ គាត់​ចាស់​ហើយ។ គាត់​ត្រូវ​ការ​នរណា​ម្នាក់​ដែល​អាច​មើល​ថែ​គាត់​គ្រប់​ពេល​បាន។ ពួក​យើង​រស់នៅ​ក្នុង​ពិភព​ផ្សេង​គ្នា ហើយ​ជីវិត​រស់នៅ​ក៏​ខុស​គ្នា​ដែរ”។

ជា​ថ្មី​ម្ដង​ទៀត Nat ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​រៀបការ​របស់​នាង​ជាមួយ​នឹង​បុរស​អាមេរិក​ចំណាស់​សម្បូរ​ទ្រព្យ មិន​មែន​ដោយសារ​តែ​ចង់​បាន​លុយ​នោះ​ទេ។

បើ​ទោះ​ជា​មាន​ការ​អះអាង​ដូច្នេះ​ក្ដី អ្នក​គាំទ្រ​មួយ​ចំនួន​នៅ​មិន​សូវ​ជឿជាក់​ដដែល ដោយសារ​តែ​កាល​ពី​យប់​ថ្ងៃ​ទី​៥​មីនា ពោល​គឺ​ក្រោយ​ការ​ប្រកាស​លែងលះ នាង​បាន​បង្ហោះ​សារ​ប្រកាស​រក​មិត្ត​ប្រុស​ថ្មី។ ក្នុង​សារ​ដែល​បង្ហោះ​មាន​អត្ថន័យ​ដូច​ខាង​ក្រោម៖

“ខ្ញុំ​នៅ​លីវ កំពុង​ស្វែង​រក​ដៃគូ។ ឯកសារ​ដែល​អ្នក​អាច​ដាក់​ពាក្យ (ធ្វើ​ជា​ដៃ​គូ) ​បាន​មាន​ដូចជា៖ ១. រូប​បង្ហាញ​មុខ​ពេញ​១​សន្លឹក និង​រូប​បង្ហាញ​រូបរាង​ពេញ​១​សន្លឹក ២. របាយការណ៍​ធនាគារ​រយៈពេល​៥​ឆ្នាំ​កន្លង​មក ដើម្បី​បង្ហាញ​ពី​ស្ថានភាព​រឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ ៣. សំបុត្រ​លែងលះ ប្រសិន​បើ​អ្នក​ធ្លាប់​រៀបការ ៤. បង្ហាញ​សញ្ជាតិ៖ អ្នក​ជា​ថៃ ឬ​ក៏​បរទេស?”៕


ប្រភព៖ Coconut ប្រែ​សម្រួល៖ ឈាង.