រក​ឃើញ​២​ក្រុម ដែល​មាន​កៅអី​នៅ Champions League​ វគ្គ ៨ក្រុម​ចុងក្រោយ​ហើយ

  • 2018-03-06 22:32:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ចំនួន​២ ដែល​បាន​កក់​កៅអី​រួច​ជាស្រេច​នៅ​វគ្គ​៨ក្រុម​ចុងក្រោយ​នៃ​ពាន​រង្វាន់ UEFA Champions Leagues គឺ Liverpool និង Real Madrid។

កាលពី​យប់មិញ​ក្នុង​វគ្គ ១៦​ក្រុម​ចុងក្រោយ​ជើង​ទី២ Liverpool បាន​ប្រកួត​ស្មើ FC Porto ក្នុង​លទ្ធផល ០-០។ ប៉ុន្តែ​កាលពី​ជើងទី​១ Liverpool បំបាក់ FC Porto ៥-០ ដូច្នេះ​សរុប​ទាំង២​ជើង​គឺ ៥-០។

ចំណែក Real Madrid យក​ឈ្នះ PSG ទាំង​២ជើង ពោលគឺ​ជើងទី​១ ឈ្នះ ៣-១ និង​ជើងទី២ កាលពី​យប់មិញ​ឈ្នះ ២-១ ទៀត ដូច្នេះ​សរុប​ទាំង២​ជើង​គឺ Real Madrid ៥-២ PSG។ ២​គ្រាប់​របស់ Real Madrid នៅ​ជើង​ទី២ គឺ​ធ្វើបាន​ដោយ Cristiano Ronaldo នាទី​៥១ និង Casemiro នាទី​៨០៕

សូមទស្សនាវីដេអូ Highlight

  • Liverpool vs FC Porto
  • Real Madrid vs PSG

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;