ខ្សែ​ភាពយន្ត​ឯកសារ​ក្បាច់​គុន​ល្បុក្កតោ ត្រូវ​ចាក់​បញ្ចាំង​ចាប់ពី​ល្ងាច​នេះ​តទៅ

  • 2018-03-08 06:31:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ភាព​យន្ត​​ឯកសារ​​ក្បាច់គុន​ល្បុក្កតោ​​រយៈ​ពេល​ ៩៧ នាទី​ នឹង​ត្រូវ​​ដាក់​បញ្ចាំង​ថ្ងៃ​​​​ព្រហស្បតិ៍​​ ទី៨ ខែ​មីនា​នេះ​ ​នៅ​សាល​​មហោស្រព​ចតុមុខ​ ចាប់​ពី​ម៉ោង​ ៦ ល្ងាច​តទៅ។ នេះ​ជា​ការ​ឲ្យ​ដឹង​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។

ក្បាច់គុនល្បុក្កតោ ត្រូវបានសម្ដែងនៅក្រុងសៀមរាប នាពេលកន្លងទៅ
​ខ្សែ​ភាព​យន្ត​​ឯកសារ​ល្បុក្កតោ​នេះ​​ ត្រូវផលិត​ដោយ​ផលិតករ​​ជនជាតិ​កាណាដា​ Mark J Bochsler និង​ភរិយា​របស់​លោក​ ឈ្មោះ​ Sandra ។ ខ្សែ​ភាព​យន្ត​នេះ​ មាន​ចំណង​ជើង​ថា​ “Surviving Bokator” ​ដែល​អ្នកទស្សនា​អាច​ចូលរួម​​ដោយ​សេរី​​​ចំពោះ​​អ្នក​​ទៅ​ដល់​មុន​គេ​ ក្នុង​ចំនួន​​​ពាក់​កណ្ដាល​នៃ​ចំនួន​ ៥៧០ ​កៅ​​អី​​នៅ​ ​មហោ​ស្រព​ តែ​​​​​បើ​មិន​បាន​មក​ដល់​មុន​​ទេ​​​ នោះ​ត្រូវ​​​បង់​ថ្លៃ​​ត្រឹម​​ ៥០០០ រៀល​ប៉ុណ្ណោះ។​ ក្នុង​​នោះ​​មាន​​ការ​ទស្សនា​​ឥត​បង់​ថ្លៃ​ ពីរ​ថ្ងៃ​ទៀត ​ទី​១ នៅ​សាល​មហោស្រព​កោះ​ពេជ្រ ​ចាប់​ពី​វេលា​ម៉ោង​ ៦ ល្ងាច​ ​នា​ថ្ងៃ​សុក្រ​នេះ​ និង​ នៅ​​វិទ្យាស្ថាន​ភាសា​បារាំង​ ចាប់​ពី​ម៉ោង​ ៣​ រសៀល​តទៅ​​នៅ​ថ្ងៃ​សៅរ៍​ ចុង​សប្ដាហ៍​នេះ។

ក្នុង​សន្និសីទ​កាសែត​ លោក វ៉ាត់ ​ចំរើន ​អគ្គលេខាធិការ​នៃ​​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា អម​ដោយ​​​គ្រូ​តា​ សាន គឹមស៊ាន ​និង​ ផលិតករ​ Bochsler ​បាន​មាន​ប្រសាសន៍​ថា​ ​ខ្សែ​ភាព​យន្ត​​ឯកសារ​នេះ​​​​ត្រូវ​បាន​ផ្ដួច​​ផ្ដើម​ ៨ ឆ្នាំ​មក​ហើយ និង​ប្រហែល​ចំណាយ​ពេល​ ៥ ឆ្នាំ​ក្នុង​​ការ​ផលិត​ ឬ​ស្មើ​ ​៤០០​ ម៉ោង៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;