iPhone របស់​ស្ត្រី​ម្នាក់​ជាប់ Lock ២៥​លាន​នាទី ក្រោយ​ឲ្យ​កូន​អាយុ​២​ឆ្នាំ​ប្រើ

  • 2018-03-09 03:59:12
  • ចំនួនមតិ 3 | ចំនួនចែករំលែក 63

ចន្លោះមិនឃើញ

ស្ត្រី​ម្នាក់​រស់នៅ​ក្នុង​ទីក្រុង​សៀងហៃ បាន​ឲ្យ​ដឹង​ថា ក្រោយ​គាត់​បាន​ទុក​ទូរសព្ទ​ចោល​ឲ្យ​កូន​អាយុ​២​ឆ្នាំ​ប្រើ iPhone របស់​គាត់​បាន​ជាប់​គាំង​បើក​មិន​ចេញ ហើយ​ជាប់ Lock រយៈពេល​ដល់​ទៅ ២៥ ១១៣ ៦៧៦​នាទី ឬ​ស្មើ​នឹង ៤៧​ឆ្នាំ​ឯណោះ។

ស្ត្រី​នៅ​ក្នុង​ហេតុការណ៍​នេះ​មាន​ឈ្មោះ​ថា Madam Lu។ អ្នក​ស្រី Lu បាន​ទុក​ទូរសព្ទ​ឲ្យ​កូន ដើម្បី​មើល​វីដេអូ​អប់រំ តែ​កូន​របស់​គាត់​បែរ​ជា​ចុច Passcode (លេខ​សម្ងាត់​ដើម្បី​ដោះសោ​​ iPhone) ខុស​ច្រើន​ដង​រហូត​ដល់​ជាប់​គាំង​យ៉ាង​ចម្លែក​ដូច្នេះ។ មក​ទល់​នឹង​ពេល​នេះ ទូរសព្ទ​របស់ Madam Lu បាន​ជាប់ Lock រយៈពេល​២​ខែ​មក​ហើយ។ "ខ្ញុំ​ពិត​ជា​មិន​អាច​រង់ចាំ​ដល់ ៤៧​ឆ្នាំ​ឡើយ ហើយ​ប្រាប់​ចៅ​របស់​ខ្ញុំ​ថា វា​ជា​កំហុស​របស់​ឪពុក​គេ" នេះ​ជា​ការ​លើក​ឡើង​របស់ Madam Lu។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នក​ជំនាញ Apple បាន​ប្រាប់​តាម​រយៈ​សារព័ត៌មាន​ចិន Kankanews ថា អ្នក​ស្រី Lu មាន​ជម្រើស​ចំនួន​២ គឺ​ទី​១ រង់​ចាំ​ដល់​ដល់​ទូរសព្ទ Unlock ដោយ​ខ្លួន​ឯង និង​ទី​២ ធ្វើ​ការ Reboot ម៉ាស៊ីន។ ជម្រើស​ទី​២ មាន​ន័យ​ថា គ្រប់​ឯកសារ​ទាំង​ឡាយ​នឹង​ត្រូវ​បាត់​ពី iPhone របស់​គាត់។

បុគ្គលិក​របស់ Apple ប្រាប់​បន្ត​ថា នេះ​មិន​មែន​ជា​ករណី​ដំបូង​ឡើយ ដោយ​ពី​មុន​មាន iPhone ខ្លះ​ជាប់ Lock ដល់​ទៅ​ជាង ៨០​ឆ្នាំ​ឯណោះ ព្រោះ​តែ​ព្យាយាម​ចុច Passcode ច្រើន​ដង​ពេក៕


ប្រភព៖ Straits Times ប្រែ​សម្រួល៖ ឈាង.