វៀតណាម បញ្ចេញ​គំរូ​រថយន្ត​អគ្គិសនី​ជា​លើកដំបូង

  • 2018-03-09 04:56:27
  • ចំនួនមតិ

ចន្លោះមិនឃើញ

ក្រុមហ៊ុន​វៀតណាម VinFast Manufacturing and Trading កាលពី​ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២០១៨ បាន​បញ្ចេញ​នូវ​គំរូ​រថយន្ត​ចំនួន​៣៦​គ្រឿង ក្នុង​នោះ ១៧គ្រឿង​ជា​រថយន្ត​អគ្គិសនី និង ១៩គ្រឿង​ជា​រថយន្ត​ប្រើ​សាំង។

គំរូរថយន្តរបស់ក្រុមហ៊ុន VinFast

នេះជា​លើក​ដំបូង​ហើយ ដែល​ក្រុមហ៊ុន​វៀតណាម នឹង​ផលិត​រថយន្ត​អគ្គិសនី ហើយ​ក៏បាន​បង្កើត​នូវ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្រ្ត​ក្នុង​ឧស្សាហកម្ម​យានយន្ត​របស់​វៀតណាម​ផងដែរ។ លើសពី​នេះ​ទៅទៀត ការ​ផលិត​រថយន្ត​ប្រភេទ​នេះ គឺ​ស្ថិត​ក្នុង​គោលដៅ​របស់​ក្រុមហ៊ុន VinFast ដែល​ចង់ក្លាយ​ជាអ្នក​ផលិត​រថយន្ត​ឈាន​មុខគេ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

បើតាម​គម្រោង រថយន្ត​អគ្គិសនី និង​រថយន្ត​ប្រភេទ Mini របស់​ក្រុមហ៊ុន VinFast នឹង​ចាប់ផ្តើម​ផលិត​នៅចុង​ឆ្នាំ​២០១៩ គឺ​លឿន​ជាង​ការ​រំពឹង​ទុក​ជិត​១ឆ្នាំ​ឯណោះ។ ការ​សម្រេច​ចិត្ត​ផលិត​រថយន្ត​ប្រភេទ​នេះ ក៏​ស្រប​ទៅតាម​និន្នាការ​ពិភពលោក ដែល​ប្រើប្រាស់​រថយន្ត​គ្មាន​ការ​បំពុល​បរិស្ថាន​ផងដែរ៕


ប្រភព៖ Vietnam News ប្រែ​សម្រួល៖ សំភី