កីឡាករ​ថ្លៃ​ជាង​គេ​លើ​លោក ប្រាប់ Barcelona ថា ចង់​ត្រឡប់​ទៅ​វិញ

  • 2018-03-10 01:30:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​បាល់ទាត់ Neymar ដែល​ទើប​តែ​ផ្លាស់​ទៅ​កាន់​ក្លឹប​បាល់ទាត់​បារាំង PSG កាលពី​ដើម​រដូវ​កាល បាន​បង្ហើប​ថា ខ្លួន​ចង់​វិល​ត្រឡប់​ទៅ​កាន់​ក្លឹប Barcelona វិញ មុន​ពេល​ដែល​ក្លឹប PSG ត្រូវ​បាន Real Madrid ទម្លាក់​ចេញ​ពី​ពានរង្វាន់ UEFA Champions League ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ កាលពី​ពេលថ្មីៗ​នេះ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​កាសែត​អេស្ប៉ាញMundo Deportivo ។

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ខាងលើ ហាក់​មិនទាន់​មាន​ភាព​ចុះ​សម្រុង​ល្អ​ជាមួយ​សមាជិក​ក្រុម​ថ្មី​របស់​ខ្លួន​ឡើយ ក្រោយ​ផ្ទេរ​ពី Barcelona ក្នុង​តម្លៃ​ខ្លួន ១៩៨​លាន​ផោន ដែល​ជា​តម្លៃ​ខ្លួន​កីឡាករ​ថ្លៃ​បំផុត​នា​ពេល​បច្ចុប្បន្ន​។

កាសែត​អេស្ប៉ាញ​ដដែល បាន​ឲ្យដឹង​ថា Neymar មិន​នឹក​ស្មាន​ថា​ក្របខ័ណ្ឌ Ligue 1 ​មាន​កម្រិត​ខ្សោយ​ជាង La Liga យ៉ាង​នេះ​ឡើយ​។ លើស​ពី​នេះ Neymar បាន​សារភាព​ថា ជា​កំហុស​របស់​ខ្លួន​ដែល​ព្យាយាម​គេច​ចេញ​ពី​ស្រមោល​របស់ Lionel Messi ។

សូម​ជម្រាប​ថា Neymar កំពុង​សម្រាក​ព្យាបាល ក្រោយ​ទទួល​ការ​វះកាត់​ប្រអប់​ជើង នៅ​ប្រទេស​ប្រេស៊ីល ដោយសារ​របួស​ប្រេះ​ឆ្អឹង​កាល​ពី​ខែ​មុន។ របួស​នេះ អាច​ត្រូវ​ការ​រយៈ​ពេល ៦សប្ដាហ៍​ដើម្បី​ទទួល​ការ​ត្រួតពិនិត្យ​ពី​ក្រុម​គ្រូពេទ្យ មុន​នឹង​អាច​វិល​ចូល​ហ្វឹកហាត់​សាជាថ្មី​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;