រក​ឃើញ​១២ក្រុមនៅ​មណ្ឌល​ភ្នំពេញ ដែល​ត្រូវ​ឡើង​ទៅ​ជុំ​ផ្តាច់ព្រ័ត្រ Tiger Street​

  • 2018-03-10 01:51:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​ជ្រើស​រើស​ក្រុម​ប្រចាំ​មណ្ឌល​រាជ​ធានី​ភ្នំពេញ​​​នៃ​ពាន​រង្វាន់​ដ៏​ធំ​ Tiger Street Football Festival 2018 ស្វែង​រក​ឃើញ​ទាំង​១២​ក្រុម​ឡើង​ជុំ​ផ្តាច់​ព្រ័ត្រ​ទូទាំង​ប្រទេស​ហើយ​ បន្ទាប់​ពី​ប្រកួត​ដ៏​ស្វិតស្វាញ​បំផុត​រយៈ​ពេល​៣​ថ្ងៃ។

មណ្ឌល​រាជ​ធានី​ភ្នំពេញ​​មាន​ក្រុម​ចូល​រួម​ច្រើន​ជាង​គេ​រហូត​ដល់​១១៦​ក្រុម​​ និង​ប្រើ​ពេល​ប្រកួត​៣​ថ្ងៃ​គិត​តាំង​ពី​ថ្ងៃ​ពុធ​ ទី​៧​ ដល់​ថ្ងៃ​សុក្រ​ទី​៩ ខែ​មីនា​នេះ​​នៅ​មុខ​សាល​មជ្ឈមណ្ឌល​កោះពេជ្រ​​ទើប​រក​បាន​​ក្រុម​១២​ឡើង​ជុំ​ផ្តាច់​ព្រ័ត្រ។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ​ក្រុម​ការពារ​តំណែង​ជើង​ឯក​ទូទាំង​ប្រទេស​ឆ្នាំ​ចាស់​ Victory Youth FC បាន​ធ្លាក់​បាត់​ហើយ​ សូម្បី​​តែ​​ស្ថិត​ក្នុង​ចំណោម​១២​ក្រុម​ឡើង​​ជុំ​ផ្តាច់​ព្រ័ត្រ​ទូទាំង​ប្រទេស​ក៏​គ្មាន​ដែរ​។

ក្រុម​ទាំង​១២​ប្រចាំ​រាជ​ធានី​ភ្នំពេញ​មាន

  • លេខ​១៖ Home Sport Original ទទួល​បាន​ ១ ៥០០ដុល្លារ​អាមេរិក

  • លេខ២៖ Ov Mal FC ទទួល​បាន​១ ០០០ដុល្លារ​អាមេរិក​

  • លេខ៣៖ Victory FC ទទួល​បាន​៥០០​ដុល្លារ​អាមេរិក

  • លេខ៤៖ Down Town Sport Plus ទទួល​បាន​២០០​ដុល្លារ​អាមេរិក

  • អាណាចក្រ​បៃតង​

  • 3G FC

  • Daniel Generation

  • Vandasak FC (A)

  • Down Town Sport

  • ឆន្ទៈ​កីឡា

  • Rolling FC

  • Down Town

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី
;