លោក Zidane ហៅ Ronaldo ថា​ជា​តារា​មក​ពីភព​ផ្សេង

  • 2018-03-11 01:30:14
  • ចំនួនមតិ

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប Real Madrid លោក Zinedine Zidane បាន​ចាត់ទុក​កីឡាករ Cristiano Ronaldo ថា​ជា​តារា​មកពី​ភព​ផ្សេង​១​ទៀត ដោយ​បាន​ជួយ​ក្លឹប​អធិរាជ​ស​នេះ យក​ឈ្នះ​លើ​ម្ចាស់​ផ្ទះ Eibar ២-១ ក្នុង​ក្របខណ្ឌ La Liga កាលពី​យប់​មិញ។

២គ្រាប់​នេះគឺ​​ធ្វើបាន​ដោយ Ronaldo នៅ​នាទី ៣៤ និង ៨៤ ដែល​ជាគ្រាប់​ទី​៣៣ ក្នុង​គ្រប់​ការ​ប្រកួត​នា​រដូវកាល​នេះ​ផងដែរ។ ចំណែក ១​គ្រាប់​របស់ Eibar ធ្វើបាន​ដោយ Ramis នៅ​នាទី៥០។

ក្រោយ​ជ័យ​ជម្នះ​នេះ លោក Zidane បាន​និយាយ​ថា Ronaldo គឺជា​កីឡាករ​ពិសេស​ម្នាក់ និង​ខុសប្លែក​ពីគេ។ លោក​លើកឡើង​ដូច្នេះ​ថា៖ «គាត់ (Ronaldo) ដឹង​មុន​ថា គាត់នឹង​អាច​រក​គ្រាប់​បាល់​បាន គាត់​គឺ​មកពី​ភព​ផ្សេង»។

ទោះជា​យ៉ាងណា លទ្ធផល​នេះ មិន​បាន​ធ្វើឲ្យ Real Madrid ប្រែ​ប្រួល​ចំណាត់​ថ្នាក់​ឡើយ ពោលគឺ​ក្លឹប​នេះ ស្ថិត​នៅ​លេខ​រៀង​ទី៣​ដដែល មាន ៥៧​ពិន្ទុ តាមពី​ក្រោយ​ក្រុម​លេខ​១ Barcelona ដែល​មាន ៧២​ពិន្ទុ បន្ទាប់​ពី​យក​ឈ្នះ Malaga ២-០។

លទ្ធផល​គូ​ផ្សេងទៀត​រួមមាន

Sevilla ០-២ Valencia

Getafe ០-១ Levante៕

សូម​ទស្សនា​វីដេអូ Highlight


ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី