រក​ឃើញ​ជើងឯក Tiger Street ឆ្នាំ២០១៨​ ក្រោម​វត្តមាន​វីរបុរស Man Utd

  • 2018-03-12 01:33:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​​អាណាចក្រ​បៃតង​បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់​​​ដ៏​ធំ​ប្រចាំ​កម្ពុជា​ Tiger Street Football Festival 2018 ​បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​​​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សីហនុ (A)​ ដោយ​លទ្ធផល ២-១ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ចំពោះ​មុខ​អតីត​​កំពូល​តារា​បាល់​ទាត់​​​លំដាប់​ពិភព​លោក​ Ryan Giggs។

ក្រុម​​អាណាចក្រ​បៃតង​
លទ្ធផល​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ឃើញ​ថា​ 3G FC បាន​ចាញ់​ ស្នងការដ្ឋាន​​នគរ​បាល​ខេត្ត​ព្រះ​សីហនុ​ (A) ដោយ​លទ្ធផល​ ០-១ ខណៈក្រុម​យុវជន​ទួល​តា​ឯក​ មក​ពី​ខេត្ត​បាត់ដំបង​បាន​​ចាញ់​ក្រុម​ អាណាចក្រ​បៃតង ដោយ​លទ្ធផល ២-៣។ ​ទី​បំផុត ក្រុម 3G FC ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ បន្ទាប់​ពី​យក​ឈ្នះក្រុម​លេខ​៤ យុវជន​ទួល​តាឯកដោយ​លទ្ធផល​ចាស់​ដៃ ៤-០។ ក្រុម​ខ្លាំង​ប្រចាំ​រាជ​ធានី​ភ្នំពេញ អាណាចក្របៃតង ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ បន្ទាប់​ពី​យក​ឈ្នះ ស្នងការដ្ឋាន​​នគរ​បាល​ខេត្ត​ព្រះ​សីហនុ​ (A) ដោយ​លទ្ធផល​តឹង​តែង​ ២-១។

ពិធី​បិទ​វគ្គ​ត្រូវ​បាន​ចូល​រួម​ជា​អធិបតី​ដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អតីត​កំពូល​តារា​បាល់ទាត់​លំដាប់​ពិភព​លោក Rayn Giggs ជា Brand Ambassador របស់​ក្រុម​ហ៊ុន​ស្រាបៀរ Tiger និង​តំណាង​ក្រុម​ហ៊ុន​ស្រាបៀរ​ Tiger ព្រម​ទាំង​អ្នក​គាំទ្រ​យ៉ាង​ច្រើន​កុះករ។

ប្រាក់​រង្វាន់​ជើង​ឯក​ទូទាំង​ប្រទេស​

  • ក្រុម​លេខ​១៖ អាណាចក្រ​បៃង ទទួល​បានពាន​១ មេដាយ​មាស និង​ប្រាក់ ១៥០០០​ ដុល្លារ​អាមេរិក

  • ក្រុម​លេខ​២៖ ស្នងការដ្ឋាន​នគរ​បាល​ខេត្តព្រះសីហនុ (A) ទទួល​មេដាយ​ប្រាក់ និង​ប្រាក់ ​៥០០០ ​ដុល្លារ​អាមេរិក

  • ក្រុម​លេខ​៣៖ 3G FC ទទួលមេដាយ​សំរឹទ្ធ និង​ប្រាក់​ ២៥០០ ​ដុល្លារ​អាមេរិក

  • ក្រុម​លេខ​៤៖ យុវជន​ទួល​តាឯក ទទួល​បានប្រាក់ ១០០០ ​ដុល្លារ​អាមេរិក

ក្រុម​ចំណាត់​ថ្នាក់​លេខ​១ និង Ryan Giggs

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី
;