ស្មាតហ្វូន​ថ្មី​របស់ Huawei មាន​កាមេរ៉ា​៤​គ្រាប់ តម្លៃ​តែ​ជាង ២០០​ដុល្លារ

  • 2018-03-12 01:44:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Huawei បាន​ប្រកាស​ចេញ​ស្មាតហ្វូន​ជំនាន់​ថ្មី​១​គ្រឿង​នៅ​ប្រទេស​ថៃ​គឺ Y9 (2018) ដែល​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង Mate 10 Lite ចេញ​កាល​ពី​ចុង​ឆ្នាំ​២០១៧។

វា​ជា​ស្មាតហ្វូន​អេក្រង់​ទំហំ ៥,៩៣​អ៊ីញ ប្រើ​កញ្ចក់ IPS LCD មាន​សមាមាត្រ 18:9 និង Resolution 1080 x 2160p Full HD។ ម៉ាស៊ីន​ខាង​ក្នុង​ដំណើរការ​ដោយ​បន្ទះ​ឈីប Kirin 659, RAM ទំហំ 3GB, កម្លាំង​ថ្ម 4000mAh និង​អង្គ​ផ្ទុក​ទិន្នន័យ 32GB (អាច​ថែម microSD បាន)។

លក្ខណៈ​ពិសេស​របស់ Huawei Y9 (2018) គឺ​មាន​កាមេរ៉ា​ចំនួន​៤​គ្រាប់ ដោយ​២​គ្រាប់​នៅ​ខាង​មុខ (13MP + 2MP) និង​២​គ្រាប់​នៅ​ខាង​ក្រោយ (16MP + 2MP)។ ចំពោះ​ថ្ងៃ​ដាក់​លក់ និង​តម្លៃ​ផ្លូវការ​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ទេ តែ​បើ​តាម​ព័ត៌មាន​បែកធ្លាយ​កន្លង​មក ស្មាតហ្វូន​លំដាប់​មធ្យម​នេះ​មាន​តម្លៃ​ប្រមាណ​ជាង ២០០​ដុល្លារ​ប៉ុណ្ណោះ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;