ចិន​លុប​មួយ​ចំណុច ប៉ុន្ដែ​បន្ថែម ៦​ចំណុច​វិញ ទៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ

  • 2018-03-12 02:36:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សភា​ប្រជាជន​ចិន កាលពី​ថ្ងៃ​ទី១១ ខែ​មីនា ម្សិលមិញ បាន​អនុម័ត​លើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជាផ្លូវការ​ហើយ ដោយ​បាន​លុប​ចោល​អាណត្តិ​ប្រធានាធិបតី ប៉ុន្ដែ​ក៏​បាន​បន្ថែម ៦​ចំណុច​ចូល​មក​ក្នុង​រដ្ឋធម្មនុញ្ញ​វិញ​ផង​ដែរ។

ចំណុច​ទាំង ៦ ដែល​ចិន​បាន​បន្ថែម​ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​៖

១. គំនិត​របស់​លោក ស៊ី ជីងពីង ស្ដី​ពី​សង្គមនិយម​ស្របតាម​លក្ខណៈ​របស់​ចិន​សម្រាប់​សករាជ​ថ្មី និង​ទស្សនវិស័យ​វិទ្យាសាស្ត្រ​ស្ដី​ពី​ការ​អភិវឌ្ឍ

២. ការ​ចូលរួម​កសាង​សហគមន៍​ដែល​មាន​អនាគត​រួម​គ្នា​សម្រាប់​មនុស្សជាតិ

៣. ថ្នាក់​ដឹកនាំ​បក្ស​កុម្មុយនិស្ត​ចិន ត្រូវ​តែ​មាន​លក្ខណៈ​សង្គមនិយម​ស្របតាម​លក្ខណៈ​របស់​ចិន

៤ . ការ​ចូលរួម​លើក​តម្កើង​តម្លៃ​ស្នូល​នៃ​សង្គម​និយម

៥. យន្តការ​នៃ​ការ​ពង្រឹង​ភាព​ស្មោះត្រង់​របស់​មន្រ្តី​រាជការ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ

៦. ការ​បញ្ចូល​គណៈកម្មាធិការ​ប្រឆាំង​អំពើ​ពុក​រលួយ ទៅ​ជា​អង្គភាព​របស់​រដ្ឋ​ចិន៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;