លោក អាបេ ​ត្រូវ​គេ​ចោទ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លក់​ដី​រដ្ឋ

  • 2018-03-12 07:40:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីហ្សូ អាបេ ​ត្រូវ​បាន​គណបក្ស​ប្រឆាំង​ចោទប្រកាន់​ថា បាន​លក់​ដី​រដ្ឋ​ទៅ​ឲ្យ​មនុស្ស​ម្នាក់​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក។

ការ​លើកឡើង​នេះ ត្រូវ​បាន​ធ្វើឡើង​បន្ទាប់ពី​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ Taro Aso ​សារភាព​ថា លោក​បាន​ព្យាយាម​កែប្រែ​ឯកសារ​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​បក្ខ​ពួក។ លោក អាបេ និង​លោក​រដ្ឋមន្ត្រី​ដដែល កំពុង​ទទួល​សម្ពាធ​ដោយសារ​រឿង​អាស្រូវ​ ដែល​ទើបតែ​លេច​ឡើង​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ព្រមទាំង​ទទួល​ការ​ចោទ​ប្រកាន់​ពី​ការ​កែប្រែ​ភស្តុតាង​សំខាន់ៗ ដោយ​មន្ត្រី​មួយ​ចំនួន។

កាល​ពី​ឆ្នាំ​ទៅ លោក អាបេ ត្រូវ​គណបក្ស​ប្រឆាំង​សង្ស័យ​ថា បាន​លក់​ដី​រដ្ឋ​មួយ​កន្លែង​ទៅ​ឲ្យ​អ្នក​គាំទ្រ​របស់​លោក នៅ​ក្នុង​តម្លៃ​ទាប​ជាង ១០​ដង បើ​ធៀប​នឹង​តម្លៃ​លើ​ទីផ្សារ។ គេ​ជឿ​ថា អ្នក​ទិញ​នោះ​គឺ​ជា​អ្នក​គ្រប់គ្រង​សាលា​ឯកជន​ម្នាក់​។

រឿង​អាស្រូវ​នេះ អាច​ប៉ះពាល់​ដល់​ប្រកួត​ប្រជែង​យក​តំណែង​ជា​មេដឹកនាំ អាណត្តិ​ទី៣ របស់​លោក អាបេ ក្នុង​គណបក្ស​កាន់​អំណាច Liberal Democratic Party (LDP)។ ការ​បោះឆ្នោត​នេះ នឹង​ត្រូវ​ធ្វើឡើង​នៅ​ក្នុង​ខែ​កញ្ញា ឆ្នាំ​២០១៨​ខាងមុខ​។

ការ​ស្ទង់មតិ​មួយ​របស់​សារព័ត៌មាន​ Yomiuri Shimbun បាន​បង្ហាញ​ថា ការ​គាំទ្រ​លោក​អាបេ មាន​ការ​ធ្លាក់​ចុះ ៦% កាលពី​ខែ​កុម្ភៈ ពោល​គឺ​មាន​ចំនួន​ត្រឹម​តែ​ ៤៨% ប៉ុណ្ណោះ​។ ក្រោយ​ការ​ឈ្នះ​ឆ្នោត​ខែ​តុលា ឆ្នាំ​២០១៧ លោក អាបេ មិន​ដែល​ធ្លាក់​ការ​គាំទ្រ​ក្រោម ៥០% ឡើយ​៕

ប្រភព៖ Straits Times ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;